MENU
តុលាការផ្តន្ទាទោសអតីតឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូង ពាក់ព័ន្ធករណីពុករលួយដាក់ពន្ធនាគារ ៥ឆ្នាំ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០១ ធ្វូ ២០១៦, ១០:០៦ | ៦៤៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ លោកកោ វណ្ឌី ប្រធានក្រុមប្រឹក្សា ជំនុំជម្រះ សាលា ដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៦ បានប្រកាសសាលក្រមលើសំណុំរឿងអតីតឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូង  ពាក់ព័ន្ធទៅនិងអំពើពុករលួយជនត្រូវចោទ ឈ្មោះស៊ុត ឌីណា ភេទប្រុស អាយុ៤៥ឆ្នាំ ដាក់ពន្ធនាគារ៥ឆ្នាំនិងពិន័យ១០លានរៀលចូលថវិការដ្ឋ

តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទក្រោមការចោទប្រកាន់ពីបទ រំលោភ អំណាច បទបញ្ញត្តិដែលមានចែងក្នុងមាត្រា៣៥ ស្តីពីការច្បាប់ប្រឆាំងអំពើពុករលួយ និង បទការកេងយកផលប្រយោជន៍ដោយខុសច្បាប់ បទបញ្ញត្តិដែលមានចែងក្នុងមាត្រា ៥៩៧ និង ៥៩៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

គួរបញ្ជាក់ថាសវនាការកាលពីថ្ងៃទី៤ខែវិច្ឆិកា កន្លងមក ក្រឡាបញ្ជីសវនាការបានអានចម្លើយសាក្សីថា លោកស៊ុត ឌីណា បានយកមនុស្សមួយចំនួនដែលមិនមានឈ្មោះក្នុងខ្ទង់ចំណាយរបស់ទូត មកធ្វើការនិងថែមទាំងបានយកការងារមន្ត្រីក្នុងស្ថានទូត ទៅធ្វើការដែលជា ប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ម្យ៉ាងទៀតលោកស៊ុត ឌីណា បានបង្កើតគណនីធនាគារផ្ទាល់ខ្លួនមួយ ហើយនៅពេលដែលមានពលករខ្មែរនៅកូរ៉េខាងត្បូងស្លាប់ ដូច្នេះក្រុមហ៊ុនធានារ៉ាប់រង ត្រូវបញ្ចូលសាច់ប្រាក់ចូលទៅក្នុងគណនីរបស់លោកផ្ទាល់សិន ហើយលោកនិងបញ្ចូលសាច់ប្រាក់ទាំងនោះទៅឲ្យគណនីគ្រួសារសពវិញ។

តុលាការក្រោយស្តាប់ចម្លើយសារភាពរបស់សាក្សីលោកស៊ុត ឌីណា បានឆ្លើយ បញ្ជាក់ក្នុងថា លោកមិនទទួលយកនូវបទចោទពាក់ព័ន្ធនឹងការរំលោភអំណាចនោះឡើយ ហើយលោកបានចាត់ទុកចម្លើយរបស់សាក្សី  សុទ្ធសឹងតែជាការឆ្លើយដាក់បន្ទុកលើរូបលោកប៉ុណ្ណោះ ។

ការចោទប្រកាន់ថាលោក ស៊ុត ឌីណា បានបង្កើតគណនីធនាគារផ្ទាល់ខ្លួន ត្រូវលោកស៊ុត ឌីណា បដិសេធថា មិនបានបង្កើតគណនីធនាគារផ្ទាល់ឡើយ ប៉ុន្តែលោកស៊ុត ឌីណា បានបញ្ជាក់ថា ក្នុងស្ថានទូតពិតជាមានគណនីធនាគារពីរពិតប្រាកដមែន តែវាជាគណនីដែលមានសាច់ប្រាក់ជាដុល្លារ និង ជាលុយវ៉ុន សម្រាប់ស្ថានទូតស្ថានទូតប៉ុណ្ណោះ។

មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានឆ្លើយបញ្ជាក់ក្នុងសវនាការថា អង្គភាពធ្លាប់បានទទួលលិខិតមួយពីក្រសួងការបរទេស ឲ្យលោកស៊ុត ឌីណា បង្វែរលុយចំនួនជាង ១១ម៉ឺនដុល្លារ ដែលលោកស៊ុត ឌីណា បានចំណាយដោយមិនមាន អនុញ្ញាតពីរាជរដ្ឋាភិបាល មកអោយក្រសួងវិញ នៅខែកុម្ភៈ ឆ្នាំ២០១៦ ។

លោកស៊ុត ឌីណា បានបង្វែរឲ្យក្រសួងនៅខែមិថុនា ឆ្នាំ២០១៦ទៅវិញ ដូច្នេះហើយទើបអង្គភាពប្រឆាំងអំពើពុករលួយបានហៅលោកស៊ុត ឌីណា ទៅធ្វើការនៅអង្គភាព ឃើញថា ចម្លើយស៊ីចង្វាក់ ទើបអង្គភាពសម្រេចឃាត់ខ្លួនតែម្តង។លោកសៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើសេចក្ដីសន្និដ្ឋាន រក្សាបទចោទលើលោកស៊ុត ឌីណា និងស្នើតុលាការផ្តន្ទាទោសជនត្រូវចោទទៅតាមច្បាប់។

Tags:
  • តុលាការ
  • ផ្តន្ទាទោស
  • អតីតឯកអគ្គរាជទូត
  • កូរ៉េខាងត្បូង
  • ពុករលួយ
  • ដាក់ពន្ធនាគារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥