សារព័ត៌មានAFP បានផ្សាយថា ប៉ូលិស បារាំងកាលពីថ្ងៃទី២៥ខែវិច្ឆិកា បានប្រកាសឲ្យដឹងថា ជនមិនស្គល់ មានជនពាក់ស្រោមមុខ បំពាក់ដោយកាំបិទនិងកាំភ្លើង វាយប្រហារទៅលើ ទីតាំមណ្ឌលចាសចរា ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង។
ហេតុការខាងលើកើតឡើងនៅវេលាម៉ោង ២៣ យប់ថ្ងៃទី២៤ខែវិច្ឆិកា។ប្រភពព័ត៌មានបានឲ្យដឹងថាជនបិទមុខ បានសម្លាប់មនុស្ស២នាក់ គឺស្រីម្នាក់និងប្រុសម្នាក់ហើយចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង។
ប៉ុន្តែក្រោយមក មានព័ត៌មានបញ្ចាក់ថា កម្លាំងពិសេសGIGN របស់បារាំងបានសម្រុកចូលកន្លែងកើតហេតុ ជួយសង្គ្រោះចំណាប់ខ្មាំងទាំងអស់។ នៅពេលនេះប៉ូលិសកំពុងតែស្វែងរកចាប់ខ្លួនចនដៃដល់ ដែលសង្ស័យថាកំពុងលាក់ខ្លួននៅតំបន់ Montferrier Sur les ជិតទីក្រុង Montepellier។ មន្ត្រីក្នុងតំបន់បានចាត់ទុកថានេះជាសកម្មភាព ឃោឃៅ ហើយប៉ូលិសក៏មិនទាន់អាចសន្និដ្ឋានបានថា អ្នកវាយប្រហារនោះជាប់ពាក់ព័ន្ធនិងក្រុមភេរវកម្មដែរឬទេ។
មន្ត្រីប៉ូលិសបានឲ្យដឹងថាទីតាំងរងការវាយប្រហារមាន អ្នកបួស ដូនជី តាជី ប្រមាន៧០ នាក់រស់នៅទីនោះ ហើយអ្នកទាំងនោះធ្លាប់បំពេញការងាជាអ្នកផ្សព្វផ្សាយសាសនានៅទ្វីបអាហ្វ្រិក។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថាប៉ូលិសប្រឆាំងភេរវកម្មបានទៅដល់កន្លែងកើតហេតុ ក្រោយពេលសន្តិសុខបានចុងកុងការអាសន្នទាន់ពេលវេលាហើយរតចេញពីផ្ទះនោះ។
ប្រទេសបារាំងស្ថិតនៅក្នុងគ្រាមានអាសន្ននៅឡើយដោយសារតែមានការវាយប្រហារជាច្រើនកើតឡើង ។ ក្រុមភេរវកម្មបានសម្តៅទៅលើប្រទេសតំបន់អឺរ៉ុបក្នុងការវាយប្រហារ ។