កាលពីថ្ងៃទី២៤ខែសីហាបុរសម្នាក់មានសារធាតុផ្ទុះជាប់តាមខ្លួនហើយចាប់មនុស្សជាច្រើននៅក្នុងធនាគាCity Bank ក្នុងទីក្រុងមូស្កូប្រទេសរុស្ស៊ីធ្វើជាចំណាប់ខ្មាំង។
ប៉ូលិសបានឲ្យដឹងថានៅក្នុងឃ្លឺបវីឌីអូដែលបុរសខាងលើបានថតដោយខ្លួនឯងបង្ហោះតាមបណ្តាញសង្គមថាខ្លួនជិតប្រព្រឹទ្ធបទល្មើស។បុរសខាងលើបានបញ្ចាក់ទៀតថាការខ្ស័យធុនគឺជាជម្ងឺម្យ៉ាង។ ទទឹមនិងនោះបុរសខាងលើក៏បានអំពាវនាវឲ្យមានការបង្កើតមជ្ឈមណ្ឌុលកែប្រែសម្រាប់អ្នកដែលខ្ស័យធុន។
ក្រោយមកមួយថ្ងៃបុរសរូបនោះបានចូលក្នុងធនាគាជារឿងចម្លែកគឺមិនចូលទៅប្លន់ប្រាក់ឡើយដោយនៅលើខ្លួនបានស្លាក់សសេរថា «ត្រូវការមនុស្សពិភាក្សា»។ ក្រោយពេលចាប់បុគ្គលិកធនាគាធ្វើជាចំណាប់ខ្មាំងបុរសខាងលើបានស្នើរឲ្យទូរស័ព្ទទៅកាន់ប៉ូលិសដោយគម្រាមថា និងបំផ្ទុះគ្រាប់បែកអត្តឃាត។ ប្រភពព័ត៌មានបានឲ្យដឹងថាបុរសខាងលើធ្វើឲ្យមានការចាប់អារម្ភជាជាងចូលទៅប្លន់ប្រាក់។
ក្រោយមកប៉ូលិសក៏បានទៅដល់ហើយចូលទៅចចាជាមួយជនដៃដល់ចំណែកចំណាប់ខ្មាងត្រូវបានដោះលេងចំណែកជនដៃដល់បានសារភាពចំពោះប៉ូលិស។ ក្រោយការឆែកឆេគ្រាប់បែកដែលដាក់ជាប់ក្នុងខ្លួនគឺក្លែងក្លាយប៉ុណ្ណោះ។
ប៉ូលិសមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានសកម្មភាពខាងលើនៅឡើយប៉ូលិសកំពុងតែបើកការស្រាវជ្រាវបញ្ចាក់ឲ្យបានច្បាស់៕