MENU
|
សារព័ត៌មានជាតិកូរ៉េខាងជើងKCNA នៅថ្ងៃទី៧ខែមីនាបានបានដកស្រងការប្រកាសរបស់ក្រសួងការពារជាតិដែលបានប្រកាសថា រដ្ឋាភិបាលកូរ៉េខាងជើងបានសម្រេចហាម ពលរដ្ឋ ម៉ាឡេស៊ី ទាំងអស់ចាកចេញពីពីកូរ៉េខាងជើង រហូតដល់មានការដោះស្រាយ លើបញ្ហាពលរដ្ឋកូរ៉េខាងជើងមួយរូបគឺ គីមជុងណាម ត្រូវគេធ្វើឃាតត្រូវបានដោះស្រាយឲ្យបានសមស្របបំផុត។
កូរ៉េខាងជើងបញ្ចាក់ថា ការហាមប្រាមខាងលើ គឺបណ្តោះអាសន្នតែប៉ុណ្ណោះ ដើម្បីធានាសុវត្ថភាពដល់បណ្តាមន្ត្រីការបរទេស និងពលរដ្ឋកូរ៉េខាងជើងនៅម៉ាឡេស៊ី មានសុវត្ថភាព ក្នុងពេលទំនាក់ទំនងប្រទេសទាំងពីរកំពុងតែតានតឹង។
សារព័ត៌មាន KCNA បានផ្សាយថា ច្បាប់ហាមប្រាមចាកចេញពីកូរ៉េខាងជើង សម្រាប់ពលរដ្ឋម៉ាឡេស៊ី គឺទុកឲ្យមន្ត្រីការទូតនិងពលរដ្ឋរស់នៅធ្វើការធម្មតា។ ទីក្រុងព្យុងយ៉ាងក៏បានបកស្រាយពីហេតុការហាមពលរដ្ឋម៉ាឡេស៊ីចាកចេញពីកូរ៉េខាងជើងផងដែរ។
កន្លងមកម៉ាឡេស៊ីបានបណ្តេញអគ្គរដ្ឋទូតកូរ៉េខាងជើងចេញពីទីក្រុងកូឡាឡំពួរនៅថ្ងៃ ទី៦ ខែមីនា ។ចំណែកកូរ៉េខាងជើងវិញក៏បានបណ្តេញអគ្គរដ្ឋទូតម៉ាឡេស៊ីចេញពីទីក្រុងព្យុងយ៉ាងមុនម៉ោង១០ព្រឹកថ្ងៃ ទី៧ ខែមីនា។
ជាមួយនិងការហាមប្រាមពលរដ្ឋម៉ាឡេស៊ីចាកចេញពីកូរ៉េខាងជើង ត្រូវបានក្រុមអ្នកវិភាគលើកឡើងថា គឺជាការចាប់ជំរិត និងជាគំនៀបការទូត របស់កូរ៉េខាងជើង ក្នុងការចាប់យកពលរដ្ឋប្រទេសដទៃធ្វើជាចំណាប់ខ្មាំងក្នុងការចរចារ ទៅលើបញ្ហាអ្វីមួយនោះ។
សកម្មភាពបែបនេះបង្ករក្តីបារម្ភកាន់តែខ្លាំងឡើងថែមទៀត ដោយមិនដឹងថាពលរដ្ឋទាំងនោះអាចត្រូវកូរ៉េខាងជើងចាប់ខ្លួនដែរឬទេ? ពេលនេះមិនទាន់មានតួលេខស្តីពីពលរដ្ឋម៉ាឡេស៊ី ប៉ុន្មានអ្នកនៅលើទឹកដីកូរ៉េខាងជើងនោះដែរ។
ម៉ាឡេស៊ីហាមពលរដ្ឋកូរ៉េខាងជើងចាកចេញពីម៉ាឡេស៊ី ជាការសងសឹក
ឧប្បនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទសម៉ាឡេស៊ី លោក Ahmad Zahid Hamidi នៅថ្ងៃទី៧ ខែ មីនា បានប្រកាស ហាមប្រាំមន្ត្រីការបរទេសនិងពលរដ្ឋកូរ៉េខាងជើង ទាំងនោះដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី ហាចចាកចេញពីប្រទេសនេះជាដាចខាត។
លោក Ahmad Zahid Hamidi បានបញ្ចាក់ថា នៅពេលនេះគេមិនទាន់ដឹងពីចំនួនពិតប្រាកដរបស់ពលរដ្ឋកូរ៉េខាងជើងនៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយ ។តាមសារព័ត៌មាន AFP បានផ្សាយថា សហគមន៍ជនជាតិកូរ៉េខាងជើង នៅក្នុងប្រទេសម៉ាឡេស៊ីប្រមាណ១ពាន់នាក់។
ក្រោយពេលដែល កូរ៉េខាងជើង បានប្រកាសហាមពលរដ្ឋម៉ាឡេស៊ីចាកចេញពីប្រទេសកូរ៉េខាងជើង ។ក្នុងពេលដែលស្ថានភាពទំនាក់ទំនងប្រទេសទាំងពីកំពុងតែមានភាពតានតឹង មិនទាន់ដោះស្រាយរួចរាល់ ពាក់ព័ន្ធនិងការស្លាប់របស់លោកគីមជុងណាម។ កន្លងមកម៉ាឡេស៊ីបានលុបចោលការផ្តល់ទិដ្ឋកាដល់ពលរដ្ឋកូរ៉េខាងជើងចូលទៅកាន់ប្រទេសម៉ាឡេស៊ី ៕