អំពើហឹង្សាពាក់ព័ន្ធនិងការប្រគួតបាលទាត់អឺរ៉ុបឆ្នាំ២០១៦ បានធ្វើឲ្យមនុស្សរហូតដល់ទៅ៥៥៧នាក់ត្រូវចាប់ខ្លួន ធ្វើឲ្យប្រទេសមួយចំនួនបង្ហញការខកចិត្តយ៉ាងខ្លាំងដែលពលរដ្ឋរបស់ខ្លួនត្រូវបានចាប់ខ្លួននៅទីនោះ។
កាលពីថ្ងៃទី២០ខែមិថុនា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបារំាង លោក Bernard Cazeneuve និងរដ្ឋមន្ត្រីក្រសួង កីឡា លោក Patrick Kanner បានបញ្ចាក់ថា មានមនុស្ស៥៥៧នាក់ត្រូវបានចាប់ខ្លួនដោយសារតែពួគគេបង្ករអំពើហឹង្សានិងមានសកម្មភាពល្មើសច្បាប់ ចាប់តាំងពីការប្រគួតបាលទាត់ពាន់រង្វាន់អឺរ៉ុបបានចាប់ផ្តើមឡើង។
ក្នុងចំណោមមនុស្សទាំង៥៥៧នាក់ដែលបានចាប់ខ្លួននោះមាន ៣៤៤នាក់កំពុងឃុំខ្លួននៅឡើយ២៧នាក់ត្រូវកាត់ទោសជាប់គុកនិង ២៥នាក់ដែលជាជនជាតិរុស្សីនោះត្រូវបណ្តេញចេញពីអឺរ៉ុប។
នេះជាតួលេខគួរឲ្យបារម្ភខណៈដែលការប្រគួតមិនទាន់ទាំងចប់វគ្គជម្រុះតាមពូលផងនោះ។ ប៉ុន្តែសម្រាប់បារំាងវិញដែលជាម្ចាស់ផ្ទះនោះមានការពេញចិត្តនិងសកម្មភាពការពារសន្តិសុខ របស់កម្លាំងប៉ូលិស រាប់មឺនកាក់ ហើយការចាប់ខ្លួននោះគឺមិនចង់ឲ្យមានអំពើហឹង្សាកើតឡើងអាចជាលេសសម្រាប់ក្រុមភេរកម្មឆ្លៀតឧកាសវាយប្រហារ។
អំពើហឹង្សាកើតឡើងនៅក្នុងទីក្រុងម៉ាសី រវាងក្រុមអ្នកគាំទ្រអង់គ្លេសនិងរុស្ស៊ីបណ្តាលឲ្យមានមនុស្សដល់ទៅ៣០នាក់រងរបួស។ ពលរដ្ឋរុស្ស៊ីនិងអង់គ្លេសមិនត្រឹមតែមានគុំនំនយោបាយនោះឡើយពលរដ្ឋប្រទេសទាំងពីរក៏ស្អប់គ្នាខ្លាំងណាស់ដែរ៕