ខេត្តបាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍ដែលយើងខ្ញុំទទួលបាននៅល្ងាចថ្ងៃទី១៦ ខែវិច្ចិកា ២០១៦នេះថាតំលៃប្រេងសាំង តំលៃប្រេងម៉ាស៊ូត កំពុងតែឡើងយ៉ាងខ្ពស់ហួសការស្មាន។
ក្នុងនោះត្រូវបានគេរាយការណ៍ថា តំលៃប្រេងសាំងរបស់ក្រុមហ៊ុន តំលៃប្រេងសាំងក្រុមហ៊ុនTela.Total.sokimix.ptt.caltex.គឺ តំលៃប្រេងសាំងស៊ុបពែរ ១លីត្រ 3400រៀល តំលៃប្រេងសាំងធម្មតា ១លីត្រ 3350រៀលនិងតំលៃប្រេងម៉ាស៊ូត ក្នុង១លីត្រ 3050រៀល។ ដោយក្រុមហ៊ុនបោះដុំឲ្យដេប៉ូ សាំងនានា ក្នុង១តោន តំលៃ900$
ម៉ាស៊ូត ក្នុង១តោន650$។
សេចក្តីរាយការណ៍ដដែលបន្តថា តំលៃប្រេងខាងលើនេះគិតចាប់ពីថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០១៦ដ៏ដែលនេះ បានន័យថារយះពេល៥ថ្ងៃមុនរហូតដល់ថ្ងៃនេះតំលៃប្រេងនៅដដែល។
ប៉ុន្តែតំលៃប្រេងសាំង តំលៃប្រេងម៉ាស៊ូត និងឡើងថ្លៃលើសពីតំលៃខាងលើខណះរដូវច្រូតកាត់ ប្រមូលផលស្រូវ របស់ប្រជាកសិករនិងចូលមកដល់។ ដោយឡែកសេចក្តីរាយការណ៍មួយទៀតបានឲ្យដឹងដែរថា ចំពោះតំលៃ តំលៃប្រេងសាំង តំលៃប្រេងម៉ាស៊ូត ដែលលក់ដុំនិងលក់រាយនៅតាមបណ្តាដេប៉ូនានានាវាខុសគ្នាតិចតួចតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅមានក្រុមឈ្មួញអាងខ្នងក្រាស់ អាងខ្សែរធំ នៅតែបន្តលបលួចនាំចូលប្រេងគេចពន្ធដដែល៕