MENU
|
រាជធានីភ្នំពេញ៖ បុរស៤នាក់និងបក្សពួក៣នាក់ត្រូវបានតុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសដាក់ពន្ធានាគារម្នាក់ៗ៥ឆ្នាំសំណុំរឿងក្លែងត្រានៅរសៀលថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៦នេះ។ចៅក្រមលោក វ៉េង ហ៊ត់ ប្រធានក្រុមប្រឹក្សាបានសំរេចប្រកាសសាលក្រមក្នុងសំណុំរឿងក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា និង ក្លែងលិខិតសាធារណៈរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជានិងឯកជន ប្រព្រឹត្តនៅក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤។
ជនជាប់ចោទទី១.ឈ្មោះ ស៊ុំ ឧត្តមរស្មី ភេទប្រុស អាយុ២៤ឆ្នាំ ទី២.ឈ្មោះ នៅ សុខន ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៦E៤ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ទី៣.ឈ្មោះ ញ៉េប សុវណ្ណា ភេទ ប្រុស ទី៤.ឈ្មោះ បា៉ល តុល ទី៥.ឈ្មោះ ណាង ផានីលីដា សំរេចដាក់ពន្ធនាគារកំណត់ម្នាក់ៗ៥ឆ្នាំតែអនុវត្តក្នុងពន្ធនាគារ៤ឆ្នាំទោសសល់ព្យួរធម្មត្តានិងពិន័យ៤លានរៀលចូលជាថវិការដ្ឋ។ចំពោះជនជាប់ចោទឈ្មោះ ជុង ម៉េង ភេទប្រុសអាយុ ៤៦ឆ្នាំសំរេច ដាក់ពន្ធនាគារកំណត់៥ឆ្នាំតែអនុវត្តក្នុងពន្ធនាគារ២ឆ្នាំ៦ខែទោសសល់ព្យួរធម្មត្តានិងពិន័យ៤លានរៀលចូលជាថវិការដ្ឋ។ ចំណែកមេខ្លោងឈ្មោះ ឡា អន សំរេចដាក់ពន្ធនាគារ កំណត់៥ឆ្នាំនិងពិន័យ ៤លានរៀលចូលជាថវិការដ្ឋ។
តំណាងអយ្យការលោកចែ សុង ធ្វើសេចក្តីសដ្ឋានមើលទៅតាមអង្គហេតុងថាវាស៊ីសង្វាក់គ្នា តំណាងអយ្យការនៅតែតម្កល់បទចោទប្រកាន់នៅដដែល។ តែមេក្លោងនោះគឺឈ្មោះ ប៉ាតូ ឈ្មោះ រ៉ាថន ឈ្មោះ កែវ រិទ្ធី និងឈ្មោះ ណាង ខាន់នីដា នោះទេដែលអ្នកធ្វើ។តំណាងអយ្យការសូមស្នើឲ្យលោកចៅក្រមចេញដីកាចាប់ខ្លួនអ្នកទាំងបួននាក់យកមកផ្តន្ទាទោសទៅតាមច្បាប់។
គួររំឮកផងដែលថាក្រោយឃាត់ខ្លួន នគរបាលដកហូតបានត្រាក្លែងក្លាយចំនួន១៦០៧ ត្រានិងឯកសារក្លែងក្លាយជាច្រើន ទៀតពីពួកគេ។ រួមមាន១.ត្រាថ្នាក់ជាតិ៧៤ ២.ត្រាថ្នាក់ក្រោមជាតិ៥៧៦ ៣.ត្រាតុលាការ៩.ត្រាឯកជនសរុប៩៤៨ ត្រាឈ្មោះ៨៣៦.ត្រាចាស់៣៧.គ្រឹះស្ថាន៥៨.និងត្រារដ្ឋបាល១៧៕