![]() |
MENU
|

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៦(ម្សិលមិញ)ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសំរេឃុំខ្លួនប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តព្រះវិហារ និងមន្រ្តីម្នាក់ ពាក់ពន្ធអំពើពុករលួយ។
ការសម្រេចរបស់តុលាការបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ កាលពីព្រឹកថ្ងៃទី៣ វិច្ឆឹកា ២០១៦ បាន បញ្ជូនខ្លួនប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តព្រះវិហារ និងមន្រី្តម្នាក់ទៀតទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធថាបានប្រព្រឹត្តអំពើពុករលួយ(លក់ដីរដ្ឋ) ។
ជនជាប់សង្ស័យម្នាក់ឈ្មោះ គង់ មករា មានតួនាទីជាប្រធានមន្ទីររ៉ែ និងថាមពលខេត្ត និងម្នាក់ឈ្មោះ ងួន ផល្លី ជាមន្រ្តីបម្រើការងារនៅមន្ទីររ៉ែ និងថាមពលខេត្ត ។ ទាក់ទិននិងការឃាត់ខ្លួនប្រធាន និងមន្រ្តី នៃ មន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ ACU មិនទាន់បានទម្លាយពត៍មានលំអិតឲ្យដឹងនៅឡើយទេ ។ ប៉ុន្តែប្រភពពត័មាននៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងថា កាលពីថ្ងៃទី០១ វិច្ឆឹកា ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញលោក គង់ មករា និងលោក ងួន ផល្លី ឲ្យចូលខ្លួនមកកាន់អង្គភាព ACU ដើម្បីសាកសួរលើបណ្តឹងពុករលួយ ។
ប្រភពបន្តថា មុនការកោះអញ្ជើញប្រធាន និងមន្រ្តីម្នាក់នោះមកសាកសួរ អង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យបណ្តឹង របស់មន្រ្តី និងបុគ្គលិកបម្រើការងារនៅមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានប្តឹងឈ្មោះ គង់ មករា ជាប្រធាន និងឈ្មោះ ងួន ផល្លី ជាមន្រ្តី ថាបានលក់ដីរបស់អង្គភាពមួយកន្លែងមានទំហ៊ុំប្រមាណជិត១០០០ម៉ែត្រការ៉េ ដែលដីនោះជាដីសម្បត្តិរដ្ឋសុទ្ធសាទ ។
នៅពេលលោក គង់ មករា និងលោក ងួន ផល្លី ចូលខ្លួនតាមការកោះហៅមកសាកសួរ អង្គភាពប្រឆាំងអំពើ ពុករលួយបានឃាត់ខ្លួនលោកទាំងពីរតែម្តងទៅ ដោយសំអាងលើចម្លើយស៊ីចង្វាក់ទៅនិង ពាក្យបណ្តឹងរបស់មន្រ្តីក្រោមឧិ៍វាទ ដែលបានប្តឹងចោទប្រកាន់នោះ អង្គភាពបានសម្រេចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទ.ការកេងយកផលប្រយោជន៍ដោយខុសច្បាប់.ដែលល្មើសនេះមានចែងក្នុងមាត្រា៥៩៧.៥៩៨ នៃ ក្រម ព្រហ្មទណ្ឌ ។
មាត្រា៥៩៧ និយមន័យ នៃការកេងយកប្រយោជន៍ដោយខុសច្បាប់ គឺជា អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋទទួល អាណត្តិសាធារណៈ ដោយការបោះឆ្នោត ដែលយកទទួល ឬរក្សាទុកជាប្រយោជន៍ដោយផ្ទាល់ខ្លួននោះ ។
មាត្រា៥៩៨.ទោសត្រូវអនុវត្ត .ការកេងយកផលប្រយោជន៍ដោយខុសច្បាប់. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី បួនលានទៅដប់លានរៀល បើសិនជាការរកឃើញថា ជនសង្ស័យជាប់ពាក់ពន្ធលើបទល្មើសដូចការចោទប្រកាន់នោះមែន ។ សំណុំរឿងនេះ ត្រូវបានស្ថិតនៅលើដៃលោក ងិន ពេជ្រ សំរេចប្រកាន់ និងចេញដីកាឃុំ កាលពីរសៀល ថ្ងៃម្សិល មិញនេះនៅពន្ធនាគារព្រៃសបណ្តោះអាសន្ន៕


