ក្រោយទទួលបានការលើកលេងទណ្ឌកម្ម អីរ៉ងបានចាប់ផ្តើមនាំប្រេងឆៅជាច្រើនទៅកាន់ទីផ្សានៅក្នុងតំបន់អឺរ៉ុប ដែលជាទីផ្សាដែលមានសក្តានុពលបំផុត អាចកំណត់តម្លៃប្រេង ឡើងឬចុះថ្លៃបាន។
សារព័ត៌មានBloomberg ពេលថ្មីៗនេះបានផ្សាយថា ក្រោយពេលអីរ៉ងរួចផុតពីទណ្ឌកម្ម ប្រទេសនេះក៏បានចាប់ផ្តើមនាំប្រេងចេញទៅក្រៅប្រទេស ហើយអឺរ៉ុបជាតំបន់ដំបូងគេបង្អស់ ដែលអីរ៉ងនាំប្រេងទៅកាន់ទីនោះ។
អីរ៉ងមានគម្រោងបង្កើនការផលិតប្រេងបន្ថែមរហូទដល់ទៅ១លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០១៦នេះ។ ប្រទេសដែលបានចុះហត្ថលេខាលើកិច្ចកិច្ចព្រមព្រៀងទិញប្រេងពីអីរ៉ងរួម ក្រុមហ៊ុន Total SA របស់បារាំង ក្រុមហ៊ុនHellenic Petroleum SA របស់ក្រិក។ តាមតួលេខរបស់ក្រសួងថាមពលប្រេងអីរ៉ងបានឲ្យដឹងថា នៅខែមករាឆ្នាំ២០១៦នេះ អីរ៉ងបានបូបប្រេងរហូតដល់ ២,៨៦លានបារ៉េលក្នុងមួយថ្ងៃ ។
អីរ៉ងនិងបញ្ចូនប្រេងទៅកាន់តំបន់អឺរ៉ុប ក្នុងពេលដំបូងមាន៤លានបារ៉ែល ក្នុងនោះ២លានផ្តល់ឲ្យក្រុមហ៊ុនតូតាលរបស់បារំាង ក្រៅពីនេះផ្តល់ឲ្យក្រុមហ៊ុនរបស់ប្រទេសអេស្បាញ។
ក្រោយទណ្ឌកម្មត្រូវបានដកហូតទាំងស្រុងនៅថ្ងៃទី១៦ខែមករា អីរ៉ងក៏បានជម្រុញឲ្យមានកំណើនសេដ្ឋកិច្ចតាមរយៈការលក់ប្រេង ។ មិនត្រឹមតែប៉ុណ្ណោះអីរ៉ងក៏ទទួលបានប្រាក់៣០ពាន់លានដុល្លារដែលត្រូវសហគមន៍អន្តរជាតិបង្កកកាលពីពេលកន្លងមក។
ក្រុមអ្នកវិភាគបានលើកឡើងថា ពេលនេះអីរ៉ងបានបំពេញការខ្វះខាតប្រេងនៅតំបន់អឺរ៉ុប ជួយឲ្យ អឺរ៉ុបបញ្ចប់ការអាស្រ័យប្រេងពីរុស្ស៊ីដូចកាលពីមុន។ ចំណុចទាំងនោះតម្លៃប្រេងពិភពលោកពិបាក់ឡើងថ្លៃវិញបើទោះបី ប្រទេសមានសេដ្ឋកិច្ចអាស្រ័យប្រេងដូចជា វេណេហ្ស៊ូអេឡានិងរុស្ស៊ី ខិតខំធ្វើឲ្យតម្លៃប្រេងឡើងថ្លៃវិញក៏ដោយ៕