តម្លៃប្រេងនៅលលើពិភពលោក នាថ្ងៃទី២១ខែមេសា មានសញ្ញាកើនឡើងយឺតៗ ប៉ុន្តែវាបានកើនឡើងខ្ពស់បំផុតនៅក្នុងឆ្នាំ២០១៦នេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា តម្លែប្រេង Brent កើនឡើង០,០២ភាគរយ គឺកើនឡើង ៤៥,៨១ដុល្លារក្នុងមួយបារ៉ែល ក្នុងការទិញលក់នាថ្ងៃទី២១ខេមេសា។
ក្នុងពេលជាមួយគ្នានោះ នៅក្នុងតារាងពាណិជ្ជកម្ម ជាលើកទីមួយដែលតម្លៃប្រេងកើតឡើងខ្ពស់។ ក្នុងពេលជាមួយគ្នានេះអាមេរិកក៏បានប្រកាសថា ការទិញប្រេងស្តុកបានបញ្ចប់ហើយ ដោយអាមេរិកទិញប្រេងរហូតដល់ទៅ២,១លានបារ៉ែល។
តម្លៃប្រេងល្អប្រសើរឡើងវិញគឺជាសញ្ញាដ៏ល្អសម្រាប់ប្រទេសផលិតប្រេងនៅលើពិភពលោកពិសេសគឺប្រទេសដែលមានសេដ្ឋកិច្ចអាស្រ័យប្រេង ដូចជារុស្ស៊ីនិងវេណេហ្ស៊ូអេឡាជាដើម។ កន្លងមកប្រទេសទាំងនោះបានស្នើរដល់ ប្រទេសនាំប្រេងចេញទាំងអស់OPEC កាត់បន្ថយការផលិតប្រេងរបស់ខ្លួនក៏ដូចជាការនាំចេញដើម្បីធ្វើឲ្យប្រេងមានតម្លៃថ្លៃឡើងវិញ។
នៅក្នុងរយៈពេលដែលប្រេងនៅលើពិភពលោកធ្លាក់ចុះនោះ រុស្ស៊ីបានខាត់បង់រាប់សិបពាន់លានដុល្លារ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។