នៅថ្ងៃទី២៣ខែកុម្ភៈតម្លៃប្រេងនៅលើពិភពលោកបន្តធ្លាក់ចុះទាប ក្រោយពេលរដ្ឋមន្ត្រីក្រសួងប្រេង របស់ប្រទេសអារ៉ាប៊ីសាអូឌិតលោក Ali Al Naimi ប្រកាសប្រទេសរបស់លោកមិនអាចកាត់បន្ថយការផលិតប្រេងបានឡើយ។
តម្លៃប្រេងនៅក្នុងទីផ្សាទីក្រុងញ៉ូវយ៉កអាមេរិក បានថយចុះ ១,៥២ដុល្លារ ស្មើរ៤,៦ភាគរយ សល់តែ៣១,៨៧ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល។ ចំណែកនៅទីក្រុងឡុងដ៍ តម្លៃប្រេងធ្លាក់ថ្លៃ ១,៤២ដុល្លារ ស្មើរ៤,១ភាគរយ។
តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងថាមពលប្រេងអារ៉ាប៊ីសាអូឌិត ដើម្បីទប់ស្កាតការផ្គត់ផ្គង លើសលុប ប្រទេសដែលផលិតប្រេងច្រើនបំផុតចាំបាច់ត្រូវតែឯកភាពគ្នាបង្កកការផលិតរបស់ខ្លួនឲ្យដូចកាលពីខែមករា ដូចដែលបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំរវាងរុស្ស៊ី អារ៉ាប៊ី សាអូឌិត កាតា និងវេណេហ្ស៊ូអេឡា។
ចំណែករដ្ឋមន្ត្រីថាមពលប្រេងរបស់ប្រទេសអីរ៉ងលោក Bijan Namadar Zanganeh ប្រឆាំងទៅនឹងគម្រោងបង្កកការផលិតប្រេង គឺជារឿងមិនត្រឹមត្រូវឡើយដោយសារតែប្រទេសនៅជិតខាងបន្តការផលិតរហូតដល់១០លានបារ៉ែលក្នុងមួយថ្ងៃ ចំណែកប្រទេសដែលអាស្រ័យលើប្រេងវិញត្រូវឲ្យបង្កកគឺជារឿងមិនសមហេតុផល។
ទីផ្សាប្រេងនៅលើពិភពលោកក៏បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ពីស្ថានភាពស្តុកប្រេងរបស់អាមេរិក និងគម្រោងលក់ប្រេងចេញ ក្នុងតម្លៃថោក។ ប្រទេសជាច្រើនចងសហការជាមួយមហាអំណាចអាមេរិកដើម្បីទិញប្រេងពីទីនោះក្នុងតម្លៃថោក ក្រោយពេលរដ្ឋភិបាលទីក្រុងវ៉ាស៊ីនតោនបានអនុម័តលក់ប្រេងចេញទៅក្រៅប្រទេស៕