![]() |
MENU
|

ខេត្តសៀមរាប៖ ជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនចំនួន ០៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលការពារអន្តរាគមន៍ខេត្ត និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម ធ្វើការចាប់ឃាត់ខ្លួន ដោយមានវត្ថុតាងគ្រឿងញៀនជាប់ខ្លួន។
ករណីនេះធ្វើឡើងកាលពីវេលាម៉ោង ២៣ និង៣០នាទី ឈានចូល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ហើយបានប្រគល់ទៅកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ធ្វើការសាកសួរបន្ត។
តាមប្រភពពីកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនខាងលើនេះមាន៖
វត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបានមានថ្នាំញៀនប្រភេទម៉្សៅក្រាមពណ៌សរម៉ាទឹកកកចំនួន០១កញ្ចប់ មានទម្ងន់២.៥ក្រាម, ទូរស័ព្ទដៃ ០៣គ្រឿង និងម៉ូតូ០១គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើស។
ជនសង្ស័យនៅពេលដែលសមត្ថកិច្ចនគរបាលជំនាញធ្វើការសាកសួរបានឆ្លើយសារភាពថាពួកគេពិតជាបានប្រើប្រាស់ និងជួញដូរពិតប្រាកដមែន។
ជនសង្ស័យទាំង០៣នាក់និងវត្ថុតាងកម្លាំងសមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ស្អែកនេះ។


