កណ្តាល : លំនៅឋានពលរដ្ឋតូចៗចំនួន ០៩ខ្នងដែលសង់ឡើងពីឈើប្រក់សង្គ័សី ត្រូវគ្រោះធម្មតាជាតិ ខ្យល់កន្ត្រក់ ត្របាក់លំនៅឋានខូចខាត ដោយខ្លះត្រូវរំលំ និងខ្លះត្រូវប៊ើុងដំបូលចេញជាដើម នៅភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ។ គ្រោះធម្មជាតិនេះកើតឡើងកាលពីវេលាម៉ោង ១២ និង ១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ។ មន្ត្រីអាជ្ញាធរអោយដឹងថា លំនៅឋានទាំង០៩ខ្នង ខាងលើគឺស្មើរនឹង ៧គ្រួសារ ដែលក្នុងមនុស្សសរុបទាំងអស់ចំនួន៣៥ នាក់ តែមិនបណ្ដាលឲ្យរងរបួស ឬរងគ្រោះដល់អាយុជីវិតមនុស្សណាឡើយ ។
ម្ចាស់ផ្ទះទាំង៧គ្រួសារ ទី១មានឈ្មោះ
- ឈ្មោះ ម៉ែន. មុំ
- ឈ្មោះ លាន .ឃឿន
- ឈ្មោះ មឿន .ស៊ីមន
- ឈ្មោះ ផូ . រៀម
- ឈ្មោះ ផូ . ប៊ន
- ឈ្មោះ ហេង . មឹង
- ឈ្មោះ វ៉ង់ .វុទ្ធី
ករណី នេះកងកម្លាំង សមត្ថកិច្ច រួមជាមួយអាជ្ញាធរមូលដ្ឋាន កំពុងចាត់វិធានការជួយសង្គ្រោះ ដោះស្រាយការលំបាកចំពោះមុខជាបឋមជូនប្រជាពលរដ្ឋដែលរងគ្រោះ ៕