ខេត្តឧត្តរមានជ័យ៖ ក្រោយកើតមានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយលំខ្យល់កន្ត្រាក់យ៉ាងខ្លាំងម្សិលមិញរួចមក បាតុភូតធម្មជាតិមួយនេះបានបំផ្លាញលំនៅឋានពលរដ្ឋ ចំនួន១៧ខ្នង និងមានជារន្ទះបាញ់បាញ់ចំកណ្តាលទ្រូងបុរសចំណាស់ម្នាក់ស្លាប់ផងដែរ នៅចំណុចភូមិខ្ទុំ ភូមិថ្នល់បត់ និងភូមិថ្មី សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាល្ងាចថ្ងៃទី ២៥ ខែមេសា ម្សិលមិញ ។
តាមរបាយការណ៍ជាក់លាក់របស់នគរបាលមូលដ្ឋាន អោយដឹងថា លំនៅឋានទាំង១៧ខ្នងខូចខាត រួមមាន របើកដំបូល ចំនួន១៣ខ្នងផ្ទះ និង២ខ្នងផ្ទះទៀតត្រូវដួលរលំទាំងស្រុង ។ កំឡុងពេលជាមួយគ្នាននេះ ក៏កើតមានបាតុភូតរន្ទះបាញ់ បាញ់ចំកណ្តាលទ្រព្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗផងដែរ ពេលកំពុងថ្មើរជើងលើដងផ្លូវ ។
បុរសររងគ្រោះមានឈ្មោះ យ៉ុន មួត ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិខ្ទុំ សង្កាត់កូនគ្រៀល ។ ក្រោយការពិនិត្យវិច្ច័យពីសមត្ថកិច្ចរួចមក សម្រេចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕