MENU
|
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចបាននិយាយថាកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត៤នាក់ក្លាយជាជនសង្ស័តត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីចោរលួចលុយក្នុងរថយន្តជាង៥៤ម៉ឺនបាតនៅ សល់លុយចំនួន១៣៦,៧៥០បាត។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានដឹងថាកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតត្រូវឃា ត់តាមដីកាបង្គាប់មានចំនួន៤នាក់មាន១.ឈ្មោះ តែម ប៊ូឡា ឋាន្តរស័ក្តិអនុសេនីយ៍ឯក ឋានះជាមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ២.ឈ្មោះ រស់ សាហាន ឋាន្តរស័ត្តិអនុសេនីយ៍ឯក ឋានៈជាមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ៣.ឈ្មោះ សំ សូណែល ៤.ឈ្មោះ ច័ន្ទ ហាវ (ជាកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត)។
ប្រភពព័ត៌មានបានអោយដឹងកាលពីយប់ថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦មានជន រងគ្រោះឈ្មោះ តាន់ សុផៃ ភេទប្រុសអាយុ៤៣ឆ្នាំដែលរស់នៅសង្កាត់/ក្រុងប៉ោយប៉ែត។បានបាត់់លុយក្នុងរថយន្តចំនួន ៥៤ម៉ឺនបាតខណះពេលភកលេចឡុកសោររថយន្តដែលកើតឡើងនៅក្នុងផ្សាឡុងក្លឿរប្រទេសថៃ។
ក្រោយពេលជនរងគ្រោះបាត់លុយក្នុងរថយន្តបានប្តឹងកម្លាំងកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែតជួយអន្តរាគមន៍ហើយដឹកនាំដោយលោកអនុសេនីយ៍ ឯក តែម ប៊ូឡា មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនិងលោកអនុសេនីយ៍ឯក រស់ សាហានមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយ ប៉ែតនិងកម្លាំងឈ្មោះ សំ សូណែលនិងឈ្មោះច័ន្ទ ហាវបានចុះស្រាវ ជ្រាវចាប់បានចោរជាបន្តបន្ទាប់បានចំនួន៣នាក់និងរឹបអូសវត្ថុតាងមានលុយចំនួន១៣៦,៧៥០ បាតល្ងាចម៉ោង៥ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៦នៅចំណុចភូមិក្បាលស្ពានសង្កាត់/ក្រុងប៉ោយប៉ែត។
ជនសង្ស័យ៣នាក់ ១.ឈ្មោះ រី ខន ភេទប្រុសអាយុ៣១ឆ្នាំ ២.ឈ្មោះ ឯម ចាន់ថន ភេទប្រុសអាយុ២៩ឆ្នាំ៣.ឈ្មោះវឿន វ៉ាន់ ភេទប្រុសអាយុ២៤ ឆ្នាំ ជនសង្ស័យ៣នាក់ស្នាក់នៅភូមិក្បាលស្ពានសង្កាត់/ក្រុងប៉ោយប៉ែត។
ប្រភពព័ត៌មានបានដឹងថា៖ក្រោយពេលដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣នាក់និងរឹបអូសរកឃើញលុយនៅចំនួន១៣៦,៧៥០បាត ប្រគល់ជូនម្ចាស់ឈ្មោះ តាន់ សុផៃ កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៦។
ក្រោយពេលបាត់លុយអស់ចំនួន៤០៣,២៦០បាតដោយយោងតាមចម្លើ យសារភាពពីជនសង្ស័យលុយដែលបាត់គឺពាក់ព័ន្ធនិងកម្លាំងកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែតដែលបង្ក្រាប។ទើបធ្វើការស្រាវជ្រាវនិងឈានដល់តុ លាការខេត្តចេញដិការឃាត់ខ្លួនកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ៤នាក់មានមេបញ្ជាការរងកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត២នាក់និងលម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត២នាក់នៅថ្ងៃទី២០ខែតុលាឆ្នាំ២០១៦នៅក្រុងប៉ោយ ប៉ែតហើយត្រូវបានបញ្ជូនខ្លួនទៅឃុំបណ្តុះអាសន្ននៅពន្ធនាគារខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១ខែតុលាឆ្នាំ២០១៦៕