ខេត្តឧត្តរមានជ័យ៖ នៅវេលាម៉ោង1រសៀលនាថ្ងៃទី15 ខែតុលា ឆ្នាំ2016 មានការជួបប្រជុំនៅច្រកឣន្តរជាតិជាំសាង៉ាំនៅខាងទឹកដីថៃនៃបន្ទាយឈុតខ្មៅ ។
ក្នុងកិច្ចប្រជុំពិភាក្សានោះខាងកម្ពុជាដឹកនាំដោយ 1.ឣនុសេនីយ៍ឯក. ឆាវ ភឿន មេបញ្ជាការងកងល្បាតទី 2. វរះ403 ដឹកនាំកម្លាំង10 នាក់។ 2. ឣនុសេនីយ៍ទោ ហ៊ន់ ទន់ នាយប៉ុស្តិ៍ ដឹកនាំកម្លាំង3នាក់ ។
ចំណែកខាងថៃដឹកនាំដោយឣនុសេនីយ៍ឯក. សាន់តិ វិឌ្ឍនះ ថងគូន មេបញ្ជាការកងរយឈុតខ្មៅ2302រួមទាំងទាហានឈុតខ្មៅ06 នាក់ ប៉ារ៉ា02 នាក់ ។
ក្នុងកិច្ចជំនួបពិភាក្សាខាងលើភាគគីទាំងសងខាងបានលើកសំណូមពរទៅវិញទៅមកដើម្បីអោយការទំនាក់ទំនងល្អរមានសន្តិសុខនិងគោរពសិទ្ធគ្នាទៅវិញទៅមករក្សាមិត្តភាពរវាងព្រុំដែននៃប្រទេសទាំង2 ដោយខាងកម្ពុជាបានលើកសំណូមពរដូចខាងក្រោមគឺ បើមានបញ្ហារផ្តល់ដំណឹងឣោយគ្នាទៅវិញទៅមកខាងថៃក៍យល់ព្រមហើយខាងថៃសំណូមមកកម្ពុជាវិញគឺទី1. ឣោយមានការប្រជុំ1ខែ2ដង 3.ឣោយមានការទំនាក់ទំនងគ្នាដូចមុន 4. ពេលដើរល្បាតឣោយជូនដំណឹងគ្នាជាមុន ខាងកម្ពុជាក៍យល់ព្រម ។
បន្ទាប់ពីយល់ព្រមនូវសំណូមពរទាំងសងខាងដោយក្តីរីករាយរួចមកភកិច្ចពិភាក្សាបានបញ្ជាប់នៅម៉ោង2និង20នាទីនៅរសៀលនាថ្ងៃដដែល ៕