MENU
|
ពលរដ្ឋជាង៧សែននាក់ជាប់ពាក់ព័ន្ធនិងគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនដែលបានចេញមុខសារភាព ពេលនេះបានស្ម័គចិត្តចូលរួមនៅក្នុងកម្មវិធីកែប្រែ ក្នុងនោះមានការបោះមឈូសសម្រាប់អ្នកទោសគ្រឿងញៀនដទៃទៀតស្លាប់នៅក្នុងការវាយប្រហាររបស់កម្លាំងប៉ូលិសទាហានរដ្ឋាភិបាល។
សារព័ត៌មានដេលីម៉ែល បានផ្សាយថា មានពលរដ្ឋជាង ៧សែននាក់ បានប្រើប្រាសនិងជួញដូរ បានចុះឈ្មោះជាមួយរដ្ឋាភិបាល (សារភាព)ដើម្បីបញ្ចៀស ពីការសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលដឹកនាំដោយលោកប្រធានាធិបតីឌូទឺរទែ។
នៅក្នុងទីក្រុង Olongapo ភាគខាងជើងទីក្រុងម៉ានីល អ្នកញៀនគ្រឿងញឿនត្រូវបានបង្រៀនឲ្យចេះធ្វើមឈូស សម្រាប់ជនរង្គ្រោះដៃទទៀង នេះជាផ្នែកមួយនៃការកែប្រែរបស់រដ្ឋាភិបាលសម្រាប់បុគ្គលពាក់ព័ន្ធគ្រឿងញៀន។
រដ្ឋាភិបាលទីៅក្រុងម៉ានីលសង្ឃឺមថា អ្នកដែលញៀន ពេលមើលឃើញក្តាមឈូសដែលខ្លួនធ្វើនោះប្រាកដិជា អាចបោះបង់ចោលគ្រឿងញៀនបាន ដោយសារតែមានជម្រើសពីរ គឺស្លាប់ និងបោះបង់គ្រឿងញៀន។
មនុស្សម្នាក់ដែលមិនបញ្ចេញឈ្មោះ ចូលរួមក្នុងកម្មវិធីបោះមឈូសជាមួយអ្នកដទៃទៀតបាននិយាយថា «ខ្ញុំដឹងច្បាស់ថា ប្រសិនបើខ្ញុំមិនផ្លាសប្តូរទេនោះ ខ្ញុំប្រាកដិជាត្រូវដេកនៅក្នុងមឈូមួយក្នុងចំណោមមឈូសដែលខ្ញុំបោះផ្តាល់»។
នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីឌូទឺទេ បានសម្លាប់មនុស្សរហូតដល់ ជិត៤០០០នាក់ ក្នុងរយៈពេលតែ ១០០ថ្ងៃដំបូងដែលលោកកាន់តំណែងប្រធានាធិបតី។
ប្រធានាធិបតីហ្វីលីពីនត្រូវបានគេផ្តល់រហ័សនាមថា«អ្នកដាក់ទោស» កំពុងតែទទួលរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជុំវិញពិភពលោកនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលបានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការរហូតដល់ទៅ ជាង៣៧០០នាក់ ក្នុងរយៈពេលតែ១០០ថ្ងៃប៉ុណ្ណោះ។
លោកឌូទឺរទេ បានសន្យាថា និងបោះសម្អាត់គ្រឿងញៀនឲ្យអស់ទាំងស្រុងនៅក្នុងប្រទេសរបស់លោក ពេលដែលលោកឃោសនាបោះឆ្នោត ប្រធានាធិបតី។ សកម្មភាបទាំងនោះបានបញ្ចាក់ថាលោកបានអនុវត្តនៅការសន្យារបស់ខ្លួនជាមួយប្រជាពលរដ្ឋ។ តាមតួលេខ ក្នុងមួយថ្ងៃមានមនុស្សស្លាប់៣៦នាក់ពាក់ព័ន្ធនិងគ្រឿងញៀននៅហ្វីលីពីន។
យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោកឌូទឺរទេ ក្រោយពេលដែលលោកដឹងថា នៅក្នុងប្រទេសរបស់លោកមានពលរដ្ឋរហូតដល់ទៅ៣,៧លាននាក់កំពុងតែញៀនគ្រឿងញៀន ។ លោកគ៏បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនដែលមានអាវុធសម្លាប់អ្នកប្រើប្រាស់និងជួយដូរដោយមិនមានទោសអ្វីឡើយ៕