ចំនួនអ្នកស្លាប់ដោយសារតែបាក់រំលំអាគា មួយកាលពីថ្ងៃទី១០ខែតុលាស្ថិតនៅខេត្តZhenjiang ប្រទេសចិនបានកើនឡើងរហូតដល់ជាង២០នាក់ និងមានរបួសជាច្រើននាក់ទៀត។ហេតុការដួលរលំអគារស្នាក់នៅ បានកើតឡើង នៅវេលាម៉ោងប្រមាណ ៤និង០០នាទីព្រឹក នៅស្រុក Wenzhou ។
រដ្ឋាលស្រុកបានឲ្យដឹងថា ពលរដ្ឋចំនួន ២៦នាក់ ត្រូវបានទាញចេញពីអគារ ដែលរលំនោះ ប៉ុន្តែជួយសង្គ្រោះបានតែ ៦នាក់ ប៉ុណ្ណោះ ។
ក្រុមអ្នកជួយសង្គ្រោះបាននិយាយ អគារដែលដួលរលំនោះ បានសាងសង់ឡើង ដោយអ្នកភូមិ មានចំនួន៥ជាន់ ដែលបានសង់នៅក្នុងឆ្នាំ១៩៧០ ប៉ុន្តែក្រុមអ្នកសង្គ្រោះ បានបញ្ជាក់ថា ជាន់ទី២ មានបញ្ហា ។
ក្រុមជួយសង្គ្រោះជាង៨០០នាក់ រួមទាំងប៉ូលិស ឆ្កែហិតឃ្លិន ខិតខំស្វែងរកអ្នកដែលជាប់គាំនៅខាងក្នុងអាគា ។ មកទលពេលនេះគេមិនទាន់ដឹងពីមូលហេតុ ច្បាស់លាសនៅឡើយទេ។ មន្ត្រីរដ្ឋាភិបាលខេត្ត Zhenjiangបានបង្កើតក្រុមស្រាវជ្រាវពិសេសដើម្បីស្វែងរកការពិត ពីគ្រោះថ្នាក់សម្លាប់មនុស្សយ៉ាងច្រើនបែបនេះ៕