សារព័ត៌មាន Kyodo របស់ជប៉ុនបានផ្សាយថា មន្ត្រីការបរទេសកូរ៉េខាងជើងពីររូប បានឡើង គម្រោង រត់ភៀសខ្លួនទៅកាន់ប្រទេសជប៉ុន។
សារព័ត៌ក្យូដូរបស់ជប៉ុននៅថ្ងៃទី៥ខែតុលាបានផ្សាយថា បច្ចុប្បន្នមន្ត្រីការបរទេសកូរ៉េខាងជើងពីររូប នៅទីក្រុងប៉េកាំងបានព្យាយាមភៀសខ្លួនទៅកាន់ប្រទេសជប៉ុន។ តាមប្រភ័ពព័ត៌មានខាងលើ មន្ត្រីការបរទេសកូរ៉េខាងជើងពីររូបបានបង្ហាញពីបំណងចង់ភៀសខ្លួនកាលពីចុងខែកញ្ញាហើយរដ្ឋាភិបាលជប៉ុននិងចិនកំពុងតែពិភាក្សាលើបញ្ហាខាងលើ។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរកូរ៉ែខាងជើងបានបញ្ចូនក្រុមសន្តិសុខ ទៅកាន់តំបន់ដែលកំពុងតែរង្គ្រោះដោយទឹកជំនន់ជាប់ព្រំដែនប្រទេសចិនដើម្បីរារាំងការរតភៀសខ្លួនចេញពីប្រទេសកូរ៉ែខាងជើងចូលទៅកាន់ចិនហើយបន្តទៅកាន់ប្រទេសទី៣ទៀត។
កាលពីថ្ងៃទី១ខែកញ្ញាសារព័ត៌មានយ៉ុងហាបរបស់កូរ៉េខាងត្បូងបានផ្សាយថា មន្ត្រីការបរទេសកូរ៉េខាងជើងបានភៀសខ្លួនពីកន្លែងធ្វើការនៅក្នុងប្រទេសរុស្ស៊ីទៅកាន់កូរ៉េខាងត្បូង ជាមួយក្រុមគ្រួរសារ ។ការភៀសខ្លួននោះមានទាំងមន្ត្រីការបរទេសក្រោមឪវាទជាច្រើនរូបផងដែរ។
តាមសារព័ត៌មានលោកខាងលិចបានផ្សាយថា ការដែលពលរដ្ឋកូរ៉េខាងជើងបន្តភៀសខ្លួនទៅកាន់ប្រទេសជិតខាងដោយសារតែ ការរស់នៅក្នុងប្រទេសមិនមានសុវត្ថភាព និងការខ្វះខាត គ្រប់បែបយ៉ាងទើបធ្វើឲ្យមន្ត្រីការបរទេសដែលធ្វើការនៅក្រៅប្រទេសមិនចង់វិលត្រឡប់ទៅស្រុកវិញឡើយ៕