MENU
ហេតុការប្រជ្រៀតជាន់លើគ្នាស្លាប់៥២នាក់ នៅអីត្យូពី
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី០៣ តុលា ២០១៦, ១២:៥២ | ៥៦៩ ដង | ចុចបញ្ចេញមតិ (០)

យ៉ាងហោចណាស់ក៏មានមនុស្ស​៥២ស្លាប់នៅក្នុងហេតុការប្រជ្រៀតជាន់លើគ្នា កាលពីថ្ងៃទី​២ខែតុលា ក្រោយប៉ូលិសបានបាញ់ឧស្មានបង្ហូទឹកភ្នែក និងគ្រាប់បែកកៅស៊ូបំបែកហ្វូងបាតុករប្រឆាំងរដ្ឋាភិបាលប្រទេសអីត្យូពី(Ethiopia)។

បាតុករម្នាក់ឈ្មោះ​Elias បានរៀបរាប់ឲ្យដឹងថា​ លោកវិនិងស្លាប់នៅក្នុងហេតុការប្រជ្រៀតជាន់គ្នាខាងលើ ។  លោកមានភ័ពសំណាងបានគេជួយអូសចេញពីប្លុកជ្រៅ​ជាកន្លែងមានមនុស្សជាច្រើនធ្លាក់ចុះ​ពេលព្យាយាមរត់គេចពីប៉ូលិស។

បុរសខាងលើបានរៀបរាប់ឲ្យដឹងថា ទិដ្ឋភាពគួរឲ្យភ័យខ្លាចមានមនុស្សជាច្រើនជាប់នៅក្នុងរណ្តៅបើទោះបីមានមនុស្សជាច្រើនបានជួយសង្គ្រោះចេញ។

ការធ្វើបាតុកម្មចាប់ផ្តើមឡើងពីជម្លោះសាសនា នៅតំបន់​ Oromia ជាតំបន់ដែលមានមានវិវាទនយោបាយខ្លាំងបំផុតនៅក្នុងប្រទេសអីត្យូពី។ តាមការប៉ាន់ប្រមានមានមនុស្សជាង​២លាននាក់បានចូលរួមនៅក្នុងពិធីបុណ្យ​ Irrecha ស្ថិតនៅក្នុងស្រុក​ Bishoftu ភាគខាងកើតទីក្រង  Addis Ababa។

នៅពេលនោះបាតុករបានស្រែកហ៊ូពាក់ស្លោកប្រឆាំងរដ្ឋាភិបាល ។ បាតុករមួយចំនួនបានគប់ដុំថ្ម និងដបទឹកសុទ្ធ ទៅលើមេដឹកនាំសាសនានៅក្នុងតំបន់​។ ប៉ូលិសក៏បានចូលរួមទប់ស្កាត់ដោយបាញ់ឧស្មានបង្ហូទឹកភ្នែកនិងគ្រាប់កៅស៊ូ ទើបបង្ករឲ្យមានការប្រជ្រៀតជាន់លើគ្នាកើតឡើង។

មន្ត្រីរដ្ឋាភិបាល​ បានទម្លាក់កំហុសទៅលើក្រុម ជ្រុលនិយមបង្ករឲ្យមានហេតុការអាក្រក់ខាងលើកើតឡើង។ រដ្ឋាភិបាលបានច្រានចោលការចោទប្រកាន់ថា ប៉ូលិសបានពាក់ព័ន្ធទៅនឹងការស្លាប់របស់មនុស្ស ​៥២នាក់ខាងលើ។

សមាជិកគណបក្ស ប្រឆាំង Mulatu Gemechu បញ្ចាក់ថាចំនួនអ្នកស្លាប់បន្តកើនឡើងខ្ពស់។ មានប្រភ័ពព័ត៌មានបានបញ្ចាក់ថា អ្នកស្លាប់កើនឡើងរហូតដល់ជាង​១០០នាក់ ។ លោក Mulatu Gemechuបញ្ចាក់ថា បាតុករ​មិនបានជម្រុញឲ្យមានអំពើហឹង្សា​ឬ​យកអាវុធតាមខ្លួនឡើយ​ដើម្បីប្រឆាំងប៉ូលិស៕

 

Tags:
  • ហេតុការ
  • ប្រជ្រៀត
  • អីត្យូពី
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥