MENU
|
រាជធានីភ្នំពេញ៖ ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៦ បានសម្រេចឃុំខ្លួនបុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់លេបថ្នាំញៀនចូលក្នុងពោះឆ្លងកាត់៣ប្រទេសអត់ដឹងមកជាប់នៅកម្ពុជា។
បុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយរកឃើញថាមានលេបថ្នាំញៀនលាក់ក្នុងពោះឆ្លងកាត់៣មកដល់ប្រទេសកម្ពុជា ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ BOTHA JACOBUS DAIE ភេទប្រុស អាយុ៣០ឆ្នាំជនជាតិអាហ្វ្រិកខាងត្បូង កាន់លិខិតឆ្លងដែនលេខ A05010854 ។ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឃាត់ខ្លួនបុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ដោយសង្ស័យលេបថ្នាំញៀនចូលក្នុងពោះដែលបានធ្វើដំណើរមកពីប្រទេសប្រេស៊ីលឆ្លងកាត់ព្រលានយន្តហោះឌុយបៃនិងបាងកកប្រទេសថៃតាមជើងយន្តហោះ Bangkok airway លេខ EY ៤០២ ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរូបនោះត្រូវបាននាំទៅស្គេនមើលក្នុងខ្លួន ជាលទ្ធផលរកឃើញថាមានដុំថ្នាំនៅក្នុងពោះជននោះ ដែលអាចកំណត់បានថាពិតជាដុំថ្នាំញៀនមែន ។ ក្រោយពីស្គេនឃើញមានថ្នាំញៀននៅក្នុងពោះបុរសនោះហើយ សមត្ថកិច្ចបាននាំជនសង្ស័យទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបើកការស៊ើបអង្កេតបន្ត ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានលេបគ្រឿងញៀនជាប្រភេទថ្នាំកូកាអ៊ីនចូលក្នុងពោះជិត១០០គ្រាប់ ដូច្នោះសមត្ថកិច្ចបាននិងព្យាយាមទុកពេល២ថ្ងៃ ដើម្បីឲ្យជនសង្ស័យបញ្ចេញគ្រឿងញៀនពីក្នុងពោះនោះមកវិញតាមររយៈលាមកឃើញបានតែ៣៦គ្រាប់ប៉ុណ្ណោះ ៕