ក្រុងតាខ្មៅ៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ដោយរថយន្តម៉ាកHYUNDAIចតលើចិញ្ចើមផ្លូវក៏ត្រូវរថយន្ដមួយគ្រឿង ម៉ាកFORD RANGERមកបុកពីក្រោយបណ្ដាលឲ្យអ្នកបើករថយន្ដស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៧វេលាម៉ោង២៣និង៣០នាទីត្រង់ចំណុចខាង មុខផ្ទះលក់ឈើ យីហោ ស្រី មុំ លើផ្លូវលេខ២០៦ភូមិដើមមៀនសង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
យោងតាមសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាគេបានឃើញរថយន្ដមួយគ្រឿងម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A.2883អ្នកបើកបររត់គេចបាត់ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតរថយន្ដHYUNDAIបានចតនៅចិញ្ចើមផ្លូវដើម្បីដាក់កូនចូលទៅក្នុងឃ្លាំងស្របពេលនោះក៏មានរថយន្ត០១គ្រឿងម៉ាក FORD RANGERពណ៌សពាក់ផ្លាកលេខភ្នំពេញ2AH.8455បើកបរក្នុងទិសដៅត្បូងទៅជើងក្នងល្បឿនលឿនជាន់ហ្វាំងមិនទាន់បណ្ដាលឲ្យបុកពីក្រោយរថយន្តHYUNDAIពេញមួយទំហឹងតែម្តងចំណែកឯជនរងគ្រោះត្រូវបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ។
អ្នកបើកបររថយន្តFORD RANGER ឈ្មោះ ទៀវ ស៊ីណាត អាយុ៣៩ឆ្នាំនៅភូមិដើមគរសង្កាត់ដើមមៀនក្រុងតាខ្មៅ(ស្លាប់) មានមុខរបរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋានន្តរសក្ដិ វរៈសេនីយ៍ឯក ស្លាប់នៅពេលដឹកបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ។
បច្ចុប្បន្នរថយន្ដទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធី៕