![]() |
MENU
|
រាជធានីភ្នំពេញ ៖សមត្ថកិច្ចចម្រុះក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៦បានធ្វើការអំពាវនាវដល់សាធារណជននិងសាក្សី ដែលបានស្គាល់អត្តសញ្ញាណកេ្មងរងគ្រោះដែលត្រូវបានឃាតករសម្លាប់រួចយកទៅបោះបោលក្នុងទឹកស្រះកាលពី៣ខែមុនសហការជាមួយសមត្ថកិច្ចដើម្បីតាមចាប់ជនដៃដល់។
ក្រុមការងារចំម្រុះហៅកាត់ថា(PAPA)ត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតករណីលើកុមារនៅកម្ពុជា ដែលមាននាយកដ្នាននគរបាលព្រហ្មទណ្ឌនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ(CPU)ក្រោមការផ្តួចផ្តើមឡើងរបស់អង្គការមូលនិធិកុមារកម្ពុជា(CCF)និងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារាជធានីភ្នំពេញដែលបានចូលរួមដែរផងនោះ។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៦របស់ក្រុមការងារចម្រុះបានលើកឡើងថាជាថ្មីម្តងទៀតសមត្ថកិច្ចស្វែងរកសាក្សី ឬ អ្នកដែលបានស្គាល់កុមាររងគ្រោះដោយអំពើឃាតកម្មត្រូវបានជនមិនស្គាល់មុខ យកសាកសពទៅទំលាក់ចោលក្នុងទឹកស្រះ ព្រៃត្រែងលើដីឡូត៍ ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា កាលពីជាង៣ខែមុននេះ ។ សេចក្តីប្រកាសរបស់ក្រុមការងារនោះបានបញ្ជាក់ថា សពកុមាររងគ្រោះអាយុប្រហែល៣ទៅ៤ឆ្នាំត្រូវជនមិនស្គាល់មុខ យកទៅផ្លុងចោលក្នុងស្រះទឹកនៅភូមិឃុំខាងលើ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងធ្វើឲ្យមានកាតភា្ញក់ផ្អើលនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣ មិថុនា ២០១៦ ភ្លាមនោះសាកសពកុមារមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាសណនៅឡើយទេរហូតមកដល់ពេលនេះជាង៣ខែហើយក៏នៅតែមិនទាន់ត្រូវបាន គេស្គាល់ និងមានពន្លឺពីអត្តសញ្ញាណកុមាររងគ្រោះនោះដែរ ។
ដូច្នោះហើយបានជាក្រុមការងារចម្រុះអំពាវនាវដល់ប្រជាពលរដ្ឋ ឬសាក្សីណាដែលបានស្គាល់ដូចភិនភាគខាងក្រោមនេះសូមជួយផ្តល់ពត៍ដល់ក្រុមការងារចម្រុះនេះផង តាមរយៈសមត្តកិច្ចមូលដ្ឋានរបស់បងប្អូនស្នាក់នៅ ឬទាក់ទងលេខទូរសព្ទ័ ០៧៨ ៩៥៩.០៩០និង ០១២ ៨៩៣.១៣៥ ដើម្បីជាប្រយោជន៍ដល់ការស៊ើបអង្កេតរបស់សមត្តកិច្ចក្នុងការវែកមុខឃាតករ ។ កុមាររងគ្រោះអាយុពី៣ទៅ៤ឆ្នាំ ស្លៀកពាក់ខោអាវឈុតរូបតុក្កតាខ្លាឃ្មុំ និងស្លៀកខោទឹកនោមពីក្នុងស្លាកសញ្ញាដូចក្នុងរូបថតនេះស្រាប់ ។ កុមាររងគ្រោះមានដើមកំណើត.អាស៊ី.សក់ពណ៌ខ្មៅ កំពស់ប្រហែល៧៥ទៅ៨០សម និងគ្មានស្លាកស្នាមគួរឲ្យកត់សំគាល់ទេ រីឯ មុខមាត់នៅក្នុងរូបថតនេះគ្រាន់តែជាគំរូមិនមែនជារូបពិតទេ ។
ក្រុមការងារចម្រុះPAPA ដែលបង្កើតឡើងសម្រាប់ជួយកុមាររងគ្រោះ មានសង្ឃឹមយ៉ាងមុតមាំថាបងប្អូនដែលធ្លាប់បានស្គាល់ជនរងគ្រោះពិតជានិងចេញមុខធ្វើសាក្សីផ្តល់ព័ត៌មាននេះដោយសម្ងាត់ជូនសមត្តកិច្ចដើម្បីមានតម្រុយឈានទៅចាប់ខ្លួនឃាតករយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ៕