![]() |
MENU
|

លោកស្រីអ៊ុង សាន សូជី បានស្នើរដល់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវសុំជំនួយពីលោកកូហ្វី អាណានជួយដោះស្រាយ វិបត្តិជនជាតិភាគតិចរ៉ូហីងយ៉ាដែលជាអ្នកកាន់សាសនា មូស្លីមនៅក្នុងប្រទេសមីយ៉ានម៉ា។
ឆ្លើយតបទៅនឹងសំណើរខាងលើ លោក កូហ្វីអាណាន សុខចិត្តយល់ព្រមតាមការអំពាវនាវរបស់លោកស្រី ស៊ូជីនឹងគ្រោងធ្វើដំណើរទៅកាន់ភូមានៅខែកញ្ញាខាងមុខ។យោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលភូមា លោក កូហ្វី អាណាន នឹងដឹកនាំគណៈកម្មាធិការថ្មីមួយ ដែលមានបេសកកម្មជួយដោះស្រាយវិបត្តិដ៏ស្មុកស្មាញនិងរស៊ើបបំផុតនៅ ក្នុងរដ្ឋ Rakhine ប៉ែកពាយព្យភូមាឲ្យបានចប់ជាស្ថាពរ។ Rakhine គឺជាតំបន់ដែលមានជនជាតិភាគតិចរ៉ូហីងយ៉ារស់នៅនិងក៏ជាអ្នកកាន់ សាសនាម៉ូស្លីមដែលពលរដ្ឋភូមាមើលងាយនិងផាត់ចោលពីសង្គម។
នៅក្នុងការដោះស្រាយនោះ និងមានការបង្កើតគណកម្មការ ដែលនឹងត្រូវដឹកនាំដោយលោកកូហ្វីអាណានអតីតអគ្គលេខាធិការអសបដើម្បី ជួយដោះស្រាយវិបត្តិជនជាតិភាគតិចរ៉ូហីងយ៉ា មានដូចជា៖ ការបង្ការជម្លោះ ការផ្តល់ជំនួយមនុស្សធម៌និងការផ្សះផ្សាជាតិ។ លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្ត្រីការបរទេសភូមាដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី បានឡើងកាន់អំណាចតាំងពីប៉ុន្មានខែមកហើយនោះ ត្រូវទទួលរងការទិះតៀននៅលើឆាកអន្តរជាតិ ដោយហេតុតែលោកស្រីនៅស្ងាត់ស្ងៀមពេកនៅលើបញ្ហាជនជាតិភាគតិច រ៉ូហ៊ីងយ៉ា។ រីឯជោគវាសនារបស់ជនជាតិរ៉ូហ៊ីងយ៉ាវិញ គឹត្រូវបានសង្គមភូមាទាត់ចោល ពីប្រព័ន្ធសុខាភិបាល ប្រព័ន្ធអប់រំនិងពីទីផ្សារការងារ។


