រាជធានីភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់ដោយមិនដឹងមូលហេតុ នៅលើសួនច្បារព្រះភិរុន ក្បែរគល់ស្ពានអាកាស៧មករាដោយមិនដឹងមូលហេតុ។ហេតុការភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង២ៈ៣០នាទីរសៀលថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧នៅក្បែរស្ពានអាកាស៧មករាស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក ។
តាមសំដីសាក្សីដែលបានឃើញហេតុការដំបូងគេបានអោយដឹងថាមុនពេលកើតហេតុនៅវេលាព្រឹក ថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧ គាត់ឃើញជនរងគ្រោះដើរដេកនៅក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងទឹកដីខណ្ឌសែនសុខ ហើយបុរសអានាថាខាងលើដើរដេកៗក្នុងអាការៈហេវហត់អស់កំលាំង ។លុះនៅវេលារសៀលថ្ងៃដដែលស្រាប់តែឃើញដេកស្លាប់នៅលើសួនច្បារខាងលើតែម្តងទៅ ។
តាមសមត្ថកិច្ចជំនាញបានពិនិត្យមិនមានឃើញស្លាកស្នាមអ្វីដែលកើតចេញពីការធ្វើឃាតអ្វីឡើយ ។ ហើយតាមការសន្និដ្ឋានករណីនេះអាចមកពីជនរងគ្រោះខ្យល់គរស្លាប់ ។ក្រោយពេលពិនិត្យរួចរាល់ហើយសមត្ថកិច្ចបានដឹកសពយកទៅតំកល់នៅវត្តទឹកថ្លាដើម្បីបូជាតាមប្រពៃណី ៕