MENU
|
ខេត្តបាត់ដំបង៖ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបងក្រោមអធិបតីឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តបាត់ដំបង ។
ដោយពិនិត្យតម្រូវការចាំបាច់និងឆ្លើយតបឲ្យទាន់ពេលវេលា ចំពោះសំណូមពររបស់រដ្ឋបាលឃុំ សង្កាត់ និងប្រជាពលរដ្ឋផ្ទាល់ រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំធ្វើវិសោធនកម្ម កម្វិធីវិនិយោគបីឆ្នាំរំកិល ( ២០១៦-២០១៨ ) ដោយបន្ថែមគម្រោងចំនួន ៦០គម្រោងដាក់បញ្ចូលក្នុងគម្រោងវិនិយោគដែលមិនទាន់មានកិ្ចសន្យាគាំទ្រក្នុងនោះមាន ១/ ផ្នែកសេដ្ឋកិច្ចសរុបចំនួន៥៥គម្រោងមានជួសជុលផ្លូវក្រួសក្រហម១៤ គម្រោង ជួសជុលផ្លូវដោយចាក់បេតុង៥គម្រោង ជួសជុលផ្លូវដោយក្រាលកៅស៊ូ ៤គម្រោង ស្ថាបនាប្រឡាយនិងលើកតួផ្លូវអមប្រឡាយ ១គម្រោង រៀបចំបណ្តាញភ្លើងបំភ្លឺផ្លូវសាធារណៈ និងភ្លើស្តុប១៥គម្រោង ជួសជុលប្រព័ន្ធលូនិងដាក់លូ១៥ គម្រោង រៀបខឿនដងទង់ជាតិចំនួន១២បង្គោល១គម្រោង ។ ២ / ផ្នែករដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ចំនួន ៥គម្រោងមាន រៀបចំបំពាក់ជណ្តើរយន្តក្នុងអគារ B សាលាខេត្ត ១គម្រោង ជួសជុលអគារ A សាលាខេត្តរៀបចំការិយាល័យយន្តការច្រកចេញចូលតែមួយ១ គម្រោង សាងសង់អគារច្រកចេញ ចូលតែមួយស្រុកសង្កែនិងស្រុកថ្មគោល ១គម្រោង ដាក់កញ្ចក់តាមបង្អួចអគារ D សាលាខេត្ត ១គម្រោង និងរៀបចំក្រាលឥដ្ឋតាន់ខាងក្រោយអគារ D សាលាខេត្ត ១គម្រោង។
គម្រោងទាំងនេះជាគម្រោងអាទិភាពខ្ពស់ដែលនឹងអនុវត្តក្នុងឆ្នាំ២០១៧ ហើយគម្រោងអាទិភាពដទៃទៀតនឹងត្រូវបញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ( ២០១៧-២០១៩ )ខេត្តបាត់ដំបង ។ គម្រោងទាំងនេះត្រូវបានអនុម័តដោយមានសម្លេងគាំទ្រ៦២ / ៦២ សម្លេងនៃវត្តមានសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តបាត់ដំបង ៕ by KNR