![]() |
MENU
|

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៦ និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះប្រតិបត្តិការបង្ក្រាបករណី ចែកចាយគ្រឿងញៀន១លើក ស្ថិតនៅចំណុចបេនឡាន ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ហើយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន៥កញ្ចប់ ២. ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន២គ្រាប់ ៣. ទូរស័ព្ទដៃ ចំនួន៤គ្រឿង ៤. ដែកកេះ ចំនួន៣ ៥. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន២ ៦. ប័ណ្ណបើកបរ ចំនួន១៧.កាតគ្រីម៉ូតូ ចំនួន១ ៨. លុយខ្មែរ១៥មឺនរៀល។
ក្រោយពីឃាត់ខ្លួនហើយ ជនសង្ស័យទាំង៣នាក់នេះ ត្រូវកម្លាំងអាវុធហត្ថ បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក មន្ត្រីកងរាជអាវុធហត្ថ ក៏បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះមានឈ្មោះ១. កែវ ផល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងខ្យង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ២. ស្វាយ បូលីកា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បើកឡានរោងចក្រ កម្មករមានទីលំនៅ ភូមិ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ៣. ង៉ែត ចំរើន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មាន ទីលំនៅ ភូមិត្រពាំងខ្យង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
មន្ត្រីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីអាវុធហត្ថសាកសួរចម្លើយរួចមកជនសង្ស័យទាំង៣នាក់នោះបានឆ្លើយសារភាពថា ពួកគេបានទិញគ្រឿងញៀននេះ ដើម្បីយកមកលក់ចែកចាយឲ្យមិត្តភ័ក្រ្តនៅតាមភូមិជក់បន្តពិតប្រាកដមែន។
ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។


