MENU
ប្រជាពលរដ្ឋប្រមាណ៥០នាក់ មកតវ៉ាសុំអភិបាលខេត្តជួយរកយុត្តិធម៌ ដល់ពួកគាត់រឿងជម្លោះដីធ្លី
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៨ សីហា ២០១៦, ០៧:៥៣ | ៤០២ ដង | ចុចបញ្ចេញមតិ (០)

ខេត្ត បន្ទាយមានជ័យ៖     ប្រជាពលរដ្ឋជិត៥០នាក់មកពីស្រុក/ក្រុងចំនួន២មកតវ៉ាសុំអោយអភិបាលខេត្តជួយរកយុត្តិធម៌ដល់ពួកគាត់ដោះស្រាយមិនទាន់ចេញការតវ៉ានេះធ្វើនៅកាលថ្ងៃទី១៦ខែសីហាឆ្នាំ២០១៦នៅមុខសាលាខេត្តបន្ទាយមានជ័យ។

យោងរតាមអាជ្ញាធរបាននិយាយាជាក់ស្តែងនៅពេលដែលប្រជាពលរដ្ឋនាំគ្នាមកតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យគឺមានប្រមាណជិត៥០នាក់ដែលមកពីស្រុកអូរជ្រៅនិងក្រុងប៉ោយប៉ែតតែនៅពេលប្រជាពលរដ្ឋមកពីស្រុកអូរជ្រៅធ្វើដំណើរមកតាមផ្លូវត្រូវបានអាជ្ញាធរមានសមត្តកិច្ចស្រុកអូរជ្រៅឃាត់គោយន្ត៥គ្រឿងដែលដឹកប្រជាពលរដ្ឋគ្រោងតវ៉ា ណែនាំអោយត្រឡប់ទៅមូលដ្ឋានវិញ។

តំណាងប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ឈ្មោះ សុទ្ធ លឹម ភេទប្រុសអាយុ៤៨ឆ្នាំបានប្រាប់ថា គាត់តំណាងអោយប្រជាពលរដ្ឋចំនួន៥០គ្រួសារនៅចំណុចសង្កាត់ផ្សាកណ្តាលក្រុងប៉ោយប៉ែតដែលមកតវ៉ារឿងគណៈកម្មការដោះស្រាយផលប៉ះពាល់ផ្លូវដែកគ្មានភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋចំនួន៥០គ្រួសារក្នុងចំណោម៦០០គ្រួសារ។លោកបានលើកសុំអោយអភិបាលខេត្តជួយរកយុត្តិធម៌ដោះស្រាយជូនប្រជាពលរដ្ឋ៥០គ្រួសារទទួលបានដូចប្រជាពលរដ្ឋ៥៥០គ្រួសារទទួលបានដីរស់នៅប្រវែង១៥ម៉ែត្រនិងទទឹង៧ម៉ែត្រ។

អ្នកតវ៉ាម្នាក់ឈ្មោះឡន វី ភេទស្រីអាយុ៦៣ឆ្នាំបានប្រាប់ថាមូលហេតុដែលគាត់ចូលរួមតវ៉ាគឺអាជ្ញាធរក្រុងប៉ោយប៉ែតបានរុះរើផ្ទះរបស់គាត់កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៦ដែលមាន១ល្វែង១២បន្ទប់ដែលចោទថា៖រស់នៅលើផលប៉ះពាល់ផ្លូវដែកស្ថិតភូមិក្បាលកោះសង្កាត់/ក្រុងប៉ោយប៉ែត។ដែលមិនទាន់បានទទួលសំណងការដោះស្រាយផលប៉ះពាល់សុំអោយអភិបាលខេត្តជួយរកយុត្តិធម៌ដោះស្រាយជូន។

តំណាងអោយប្រជាពលរដ្ឋចំនួន៣១០គ្រួសារឈ្មោះ បិន រស់ ភេទស្រីអាយុ៧២ឆ្នាំបានប្រាប់ថា៖គាត់មកពីភូមិថ្នល់បត់ឃុំអូរបីជាន់ស្រុកអូរជ្រៅ បានប្តឹងតវ៉ាអាជ្ញាធរនិងមានសមត្តកិច្ចឃឹបឃឹតជាមួយឈ្មួញរំលោភយកដីចំនួន២.០៧៦ហិកតាដែលកម្មសិទ្ធរបស់ពួកគាត់អាស្រ័័យផលតាំងពីឆ្នាំ១៩៩៣នៅចំណុចអូរលុងខុប និងអូរបុង ស្ថិតភូមិថ្នល់បទឃុំអូរបីជាន់ស្រុកអូរជ្រៅ។

ក្រោយពេលប្រជាពលរដ្ឋប្រមាណជិត៥០នាក់ធ្វើការតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យអស់រយៈពេលជិត១ម៉ោងក្រោយមន្ត្រីសាលាខេត្តបានហៅតំណាងទាំង២ស្រុក/ក្រុងចួលជួបប្រជុំដោះស្រាយដោយមន្ត្រីសាលាបានសន្យាថា៖និងអោយគណះកម្មការជំនាញចុះទៅពិនិត្យស្រាវជ្រាវនិងធ្វើការដោះស្រាយជូន ហើយសុំអោយបងប្អូនប្រជាពលរដ្ឋបំបែកគ្នាទៅមូលដ្ឋានវិញរងចាំការដោះស្រាយជូន៕

Tags:
  • ប្រជាពលរដ្ឋ
  • អភិបាល
  • យុត្តិធម៌
  • ជម្លោះដីធ្លី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥