MENU
|
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត នៅហ្នឹងកន្លែង បន្ទាប់ពីរូបបគេ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ហើយបានវ៉ាជែងនឹងរថយន្តមួយគ្រឿងដែលធ្វើដំណើរនៅខាងមុខខ្លួន ដោយវាឡយចូលទៅផ្លូវម្ខាងទៀត ក៏ត្រូវរថយន្តសុំាយ៉ុង១២កៅអី បើកបុក និងកិនអូសជាង ២០០ម៉ែត្រ បណ្តាលអោយស្លាប់ក្រោមកង់រថយន្ត កាលពីវេលា ២៣ និង ២០នាទីយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណ ដោយមានភិនភាគវ័យប្រមាណ ២០ឆ្នាំតិចតួច ស្លៀកខោខ៉ូវប៊ូយ ជើងវែង និងអាវសយឺតដៃខ្លី ។ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1B-1067 ។
ប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានរៀបរាប់អោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ ក្បែរនឹងសំណង់បុរីរបស់លោកស្រីឧកញ៉ា ស៊ុយ សុផាន ជនរងគ្រោះ បានជិះវ៉ា ជែងនឹងរថយន្តធំមួយគ្រឿងមិនចាំម៉ាក ដែលកំពុងធ្វើដំណើរនៅពីមុខខ្លួន ដោយការវ៉ានោះ ជនរងគ្រោះបានជិះ ម៉ូតូឡយចូលទៅផ្លូវម្ខាង នៃអ្នកដំណើរដែលមកបញ្ច្រាស ស្ទើរតែ១០០ភាគរយ ( ពោល គឺចូលផ្លូវម្ខាងដៃគេទាំង ស្រុង ) ស្របពេលជាមួយគ្នានោះមានរថយន្តសុំាយ៉ុង ១២កៅអីមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF-3246 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនដូចគ្នា និងក្នុងទិសដៅបញ្ច្រាសទិសគ្នា បានបើកបុកចំពីមុខពេញ ទំហឹង កិន និងអូសទាំងម៉ូតូជាមួយមនុស្ស ជាង២០០ម៉ែត្រ បណ្តាលអោយជនរងគ្រោះជាម្ចាស់ម៉ូតូដួលបត់ខ្លួន ជា២,៣កំណាត់ ដេកស្លាប់ក្រោមផ្នែកខាងមុខនៃរថយន្ត គៀបជាប់ជាមួយម៉ូតូ មើលទៅគួរអោយរន្ធត់ ។
ប្រភពព័ត៌មានអោយដឹងថា ម៉ូតូរបស់ជនរងគ្រោះ គឺគ្មានអំពូលភ្លើងចង្កៀងខាងមុខ សម្រាប់បំភ្លឺផ្លូវឡើយ ខណៈ មកដល់ចំណុចខាងលើ ម៉ូតូបានវ៉ារថយន្តធំនៅមុខខ្លួន ដោយឡយមកផ្លូវខាងរថយន្តទៅហើយ ជាហេតុនាំ អោយរថយន្តដែលកំពុងបើកបរលឿន គ្មានជំហរក្នុងការចាប់ហ្វ្រាំង បង្កអោយបុកកិន និងអូសជាង ២០០ម៉ែត្រ ស្លាប់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះអន្តរាគមន៍វាស់វែង អូសយកទាំងរថយន្ត និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ច សសម្រេចដឹកយក ទៅតម្គល់ទុកនៅវត្តទឹកថ្លាបណ្តោះអាសន្នរងចាំ ទំនាក់ទំនងទៅ សាច់ញាតិអោយមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ។
សូមបញ្ជាក់ថា តាមបណ្តោយផ្លូវជាតិលេខ គិតចាប់ពីគល់ស្ពានព្រះមុន្នីវង្ស មកត្រឹមនឹងក្តីតាកុយ ដែលបាន ប្រវែងផ្លូវ៤គីឡូដី គឺគ្មានអំពូលភ្លើងសម្រាប់បំភ្លឺផ្លូវដល់អ្នកដំណើរដែលបានចរាចរណ៍ទៅមកកាត់បណ្តោយផ្លូវ មួយនេះឡើយ ។ ដែលកត្តានេះក៏ជាជ្រុង មួយ នៃការបង្កើតអោយមានគ្រោះថ្នាក់ចរាចរណ៍ បានគ្រប់ពេល ព្រោះតែការកង្វះពន្លឺក្នុងការមើលគ្នាឃើញ ស្របពេលធ្វើដំណើរ ។ បញ្ហានេះ ដែរ ពលរដ្ឋស្នើរដល់អាជ្ញាធរ រាជធានីភ្នំពេញ ពិសេសមន្ទីរសាធារណៈការ និងដឹកជញ្ចូន ជួញពន្លឿននូវការស្ថាបនារបស់ខ្លួនអោយបានលឿន ជូនពលរដ្ឋ ពិសេសការបំពាក់ភ្លើងបំភ្លឺផ្លូវ ក្នុងកំឡុងដី៤គីឡូដីនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅមក នាពេលបច្ចុប្បន្ននេះ ៕