រាជធានីភ្នំពេញ៖ លោកជាពិសីអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោកអធិការខណ្ឌព្រមទាំងលោកអធិការរងមេប៉ុស្តិ៍ទាំង៦រូបនិងមន្ត្រីជាច្រើននាក់ផងដែល បានធ្វើពិធីវាយកម្ទេចទូរហ្គេមជាង២៩ទូរនៅរសៀលថ្ងៃទី១ខែសីហាឆ្នាំ២០១៦ដែលស្ថិតនៅក្នុងដីឡូត៍មួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៥។
លោកអភិបាលខណ្ឌបានមានប្រសាសន៍ថា ដើម្បីលុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពនិងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះសាលាខណ្ឌឫស្សីកែវបានវាយកម្ទេចទូរហ្គេមប្រភេទល្បែងស៊ីសងចំនួន២៩ទូរ ជាប្រភេទហ្គេមបាញ់ត្រីចំនួន២៧ទូរ និងទូរសេះចំនួន២ទូរ ដែលគ្មានច្បាប់អនុញ្ញាតត្រូវបានវាយកម្ទេច។តែគេមិនបានឃាត់ខ្លួនម្ចាស់ទូរហ្គេមម្នាក់ណាទេ។អាជ្ញាធរបានត្រឹមចាប់ទូរហ្គេមមកកម្ទេចចោល"ជួបកម្ទេច”។
លោកជាពិសីអភិបាលខណ្ឌឫស្សីកែវបានមានប្រសាសន៍បន្តថា ទូរហេ្គមទាំង២៩ទូរនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងខណ្ឌឫស្សីកែវ ខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ ។
គួររំលឹកផងដែរថាទូហេ្គមទាំងនេះគឺជាប្រភេទហេ្គមល្បែងស៊ីសងដែលធើ្វបង្វក់សិស្សានុសិស្ស នឹងយុវវ័យមួយចំនួនលះបង់ការសិក្សាចូលទៅលេងហេ្គមទាំងនោះហើយដែលបំផ្លាញលុយកក់ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល ។
អាជ្ញាធរបាននិយាយថាលើសពីនេះទៀត វាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ ធ្នាប់សន្ដិសុខសង្គមតាមរយៈការលេងហេ្គមបាញ់ត្រីអស់លុយ ធើ្វឱ្យសិស្សានុសិស្សឬយុវវ័យទាំងនោះអាចប្រព្រឹត្ដទៅជាអំពើលួច ឆក់ ប្លន់ដែលបង្កអសន្ដិសុខក្នុងសង្គមជាដើម ៕