![]() |
MENU
|

រាជធានីភ្នំពេញ៖នគរបាលបានបញ្ជូនជនសង្ស័យចំនួន៣នាក់ជាក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មធ្លាប់ធ្វើសកម្មភាព(ហៅថាក្រុមជួបប្លន់)ក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនទៅកាន់តុលាការក្រុងភ្នំពេញ។នាំខ្លួននេះនៅក្រោយពីកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបង្រ្កាបចាប់បានមេក្លោងនិងបក្ខពួកសរុបគ្នា៣នាក់ក្នុងចំណោមគ្នា៥នាក់កាលពីព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៦កន្លងមកត្រង់ចំណុចផ្លូវរថភ្លើងភូមិតាងួន សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនសាកសួរនៅផ្នែកជំនាញ ។
នគរបាលបាននិយាយថារហូតដល់វេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៧ខែកក្កដានេះជនសង្ស័យទាំង៣នាក់ដែលសកម្មខាងប្លន់ប្រដាប់អាវុធកាច់កម៉ូតូត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យនាំខ្លួនទៅកាន់តុលាការដើម្បី ចោទប្រកាន់ដាក់បន្ទុកទៅតាមទង្វើដែលប្រព្រឹត្ត។
មន្រ្តីនគរបាលបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់១សៅពុធភេទប្រុសអាយុ២៨ឆ្នាំមុខរបរ កម្មករសំណង់ស្នាក់នៅសហគមន៍ សែនរីករាយផ្ទះលេខ៣២៩និង២៦១ក្រុម៦ផ្លូវលំភូមិសែនសុខ៥ សង្កាត់ឃ្មួញខណ្ឌសែនសុខមានស្រុកកំណើត ភូមិចាមឃុំចាមស្រុកកំពង់ត្របែកខេត្តព្រៃវែង ជាអ្នកកាន់អាវុធខ្លីម៉ាកK 54 ហើយក៏ជាមេក្លោងក្នុងក្រុមប្រព្រឹត្តល្មើសខាងលើនេះដែរ។
២.សែមសារ៉ាត់ភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញខណ្ឌសែនសុខមានស្រុកកំណើតឃុំចាមស្រុកកំពង់ត្របែកខេត្តព្រៃវែង។៣.លាស់ឡុងប៊ុនហេងភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិសែនសុខ៤សង្កាត់ឃ្មួញ ខណ្ឌសែនសុខមានស្រុកកំណើតឃុំចាមស្រុកកំពង់ត្របែកខេត្តព្រៃវែង។ ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់។
នគរបាលបន្តទៀតថាក្រោយពីសាកសួរជនសង្ស័យក្រុមជនល្មើសខាងលើធ្លាប់ធ្វើសកម្មភាពប្លន់ ក្នុងខណ្ឌពោធិ៍សែនជ័យចំនួន៣ករណីខណ្ឌជ្រោយចង្វា២ករណីខេត្តកណ្តាល៣ករណី ខេត្តកំពង់ឆ្នាំង៤ករណីខេត្តកំពង់ចាម២ករណី។ក្រៅពីសកម្មភាពភាពប្លន់ក្រុមជនល្មើសធ្លាប់ធ្វើសកម្មភាព កាច់សោកម៉ូតូក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនទៀត។
ជនសង្ស័យក្រោយពីបញ្ចប់ការសាកសួរនៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ អស់រយៈពេល៣ថ្ងៃរហូតដល់ព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៦នេះត្រូវបាននាំខ្លួនទៅកាន់តុលាការ ដើម្បីចោទប្រកាន់ដាក់បន្ទុកជាផ្លូវការទៅតាមទង្វើដែលជនសង្ស័យប្រព្រឹត្តទៅតាមនីតិវិធីច្បាប់៕


