MENU
ឆ្លងចរន្តអគ្គិសនីបង្ករជាគ្គិភ័យ លេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន២ខ្នង ទាំងកណ្តាលថ្ងៃត្រង់នៅច្បារអំពៅ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១៥ កក្កដា ២០១៦, ១៦:១២ | ៤១២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួនពីរខ្នងដែលធ្វើអំពីថ្មរក្រោម និងឈើលើនោះ ត្រូវបានអគ្គិភ័យមួយបានឆាបឆេះអស់គ្មានសល់ទាំងកណ្តាលថ្ងៃត្រង់ ខូចខាតអស់ទ្រព្យសម្បត្តិអស់ជាច្រើន ដោយសារតែឆ្លងចរន្តអគិ្គនី សំណាងល្អមិនបណ្តាលអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៥គ្រឿងផងដែរនៅច្បារអំពៅ ។ ករណីអគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១ និង ១០នាទីថ្ងៃត្រង់ ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៦ ផ្ទះគ្មានលេខផ្លូវលំ(ច្រករោងចក្រស្រាបៀរថៃហ្គ័រ) ក្នុងភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា ម្នាស់ផ្ទះរងគ្រោះទី១-ឈ្មោះ តុល ម៉ុន ភេទប្រុស អាយ ៦០ឆ្នាំ មុខរបរលក់ដូរនិងទី២-របស់ឈ្មោះ នេត សារ៉ុំ ហៅ ម៉ៅ ភេទស្រី អាយុ ៥៧ឆ្នាំ ត្រូវបានភ្លើងឆេះអស់ទាំងពីរខ្នងគ្មានសល់ដូចគ្នា។មុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់ដែលមានផ្ទះនៅទល់មុខគ្នានោះ បានឮស្នូសំឡេងផ្ទុះឡើងលាន់ក្ឌាំងតែមិនបានដឹងថាជាសំឡេងមកពីណាឡើយ  ហើយនាំគ្នាចេញមករកមើលតែមិនឃើញមានអ្វី និងក៏ធំក្លិនស្ងៀមពេញភូមិ។

យោងតាមប្រភពដដែលបានប្រាប់បន្តទៀតថា បានបន្តិចក្រោយក៏ស្រាប់តែបានឃើញមានអណ្តាតភ្លើង និងផ្សែងខ្មៅហុយទ្រលោមឆាបឆេះចេញពីផ្ទះរបស់បុរសឈ្មោះ តុល ម៉ុន ខណៈពេលដែលម្ចាស់បិទទ្វារទៅលក់ដូរអស់គ្មានមនុស្សនៅ ទើបដឹងថា មានករណីអគ្គិភ័យកើតឡើងនាំគ្នាស្រែកឆោឡោឡើងបង្ករអោយមានការភ្ញាក់ផ្អើល និងនាំគ្នាយកទឹកទៅជួយពន្លត់។តែដោយយសារតែសន្ទុះភ្លើងបានឆាបឆេះកាន់តែខ្លាំង និងរាលដាលជាបន្តទៅផ្ទះមួយខ្នងទៀត និងមិនអាចនាំគ្នាធ្វើការពន្លត់បាននោះ  ក៏មានការភ្ញាក់ផ្អើលទៅដល់កម្លាំងអាជ្ញាធរមូលដ្ឋានជួយហៅរថយន្តពន្លត់អគ្គិភ័យជាច្រើគ្រឿងចុះមកធ្វើអន្តរាគមន៍បាញ់ពន្លត់។តែដោយសាតតែការឆេះនោះលឿនពេក និង ក្នុងភូមិមានផ្លូវតូចចង្អៀតពិបាកក្នុងការជួយធ្វើអន្តរាគមន៍របស់ក្រុមរថយន្តពន្លត់អគ្គិភ័យចូលនោះ ក៏បានបណ្តាលអោយឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួនពីរខ្នងតែម្តង និងធ្វើការទប់ស្កាត់មិនអោយឆេះរាលដាលទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នងទៀតដែលនៅជុំវិញនោះបានតែប៉ុណ្ណោះ។

ក្នុងករណីអគ្គិភ័យឆេះផ្ទះរបស់ប្រជាពលរដ្ឋនេះដែរ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញអស់ចំនួន ៥គ្រឿ ឆេះអស់ផ្ទះដែលធ្វើអំពីថ្មខាងក្រោម ឈើលើចំនួនពីរខ្នង ខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ និងមិនបានបណ្តាលអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ៕

Tags:
  • ចរន្តអគ្គិសនី
  • ប្រជាពលរដ្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥