MENU
ពលរដ្ឋវេណេហ្ស៊ូអេឡា រាប់ពាន់នាក់ទៅកាន់កូឡំប៊ី ស្វែងរកអាហារ
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី១២ កក្កដា ២០១៦, ០៨:១១ | ៤២៧ ដង | ចុចបញ្ចេញមតិ (០)

ពលរដ្ឋវេណេហ្ស៊ូអេឡារាប់ពាន់នាក់បាននាំគ្នា ឆ្លងព្រំដែនទៅកាន់ប្រទេសកូឡំប៊ី ទិញស្បៀងអាហា ថ្មាំសង្កូវ ក្រោយពេលប្រទេសកូឡំប៊ីបើកច្រកព្រំដែន។ ពលរដ្ឋវេណេហ្ស៊ូអេឡាម្នាក់បាននិយាយថា គត់ពិតជាមានភាពសម្បាយរីករាយយ៉ាងខ្លាំងដែលឃើញពលរដ្ឋទៅកាន់ប្រទេសជិតខាងច្រើនបែបនេះ។

កាលពីខែសីហាឆ្នាំ​២០១៥កូឡំបីបានបិទព្រំដែនដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន ហើយនៅចុងសប្តាហ៍កន្លងមក រដ្ឋាភិបាលទីក្រុង​ការ៉ាកាស​បានសម្រេចបើកទ្វាក្នុងរយៈពេល​១២ម៉ោង ។

វិបត្តិ​នយោបាយ​របស់​វ៉េណេហ្ស៊ុយអេឡា​ ដែល​បណ្តាល​មកពី​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ បាន​បន្តធ្វើ​ឲ្យ​ប្រទេស​នេះ​កំពុងធ្លាក់​ក្នុង​រណ្តៅ​ ដែល​ពុំមាន​ច្រក​ចេញ​ពិតប្រាកដ។ នៅថ្ងៃ​សៅរ៍ ​ទី​២៥​មិថុនា​ នេះ​ក្រុម​គណបក្ស​ប្រឆាំង ​បាន​ប្រមែល​ប្រមូល​ហត្ថលេខា​និងស្នាម​មេដៃ​របស់​ប្រជាជន ​បាន​គ្រាប់គ្រាន់​ទៅតាម​នីតិវិធី​ច្បាប់ ​​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​ទូទៅ​មួយ ​សំដៅ​បណ្តេញ​លោក​ប្រធានាធិបតី​ប្រទេស​នេះ ​ ឲ្យ​ចុះចេញ​ពី​តំណែង។

ក្រុម ​សហភាព​ប្រជាធិតបតេយ្យ​វ៉េណេហ្ស៊ុយអេឡា​ ដែលជា​ក្រុម​គណបក្ស​ប្រឆាំង ​បាន​ប្រកាស​ថា ​ពួក​គេ​បាន​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាជន​ទូទាំង​ប្រទេស ​គ្រប់ទៅ​តាម​ចំនួន​ដែល​ច្បាប់​ទាមទារ ​ពោល​គឺ​២សែន​មេដៃ។ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង ​បាន​បញ្ជាក់ថា​ តាម​ពិត​ចំនួន​ស្នាមេដៃ​ ប្រមូល​បាន​ទូទាំង​ប្រទេស ​បាន​លើស​ដល់​ទៅ​២ដង​ឯណោះ។ ដូច្នេះ ​គណបក្ស​ប្រឆាំង ​អាច​ស្នើសុំ​ទៅ​ក្រុមប្រឹក្សា​ជាតិរៀប​ចំ​ការ​បោះឆ្នោត ​ដើម្បី​រៀបចំ​ធ្វើ ​ការ​បោះឆ្នោត​ប្រជា​មតិមួយ​។ កម្មវត្ថុ​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​នេះ ​គឺដើម្បី​បណ្តេញ​លោក​ប្រធានាធិបតី​ Nicolas Maduro​ ចេញ​ពី​តំណែង។ នៅពេល​ដែល​វិបត្តិ​នយោបាយ​កាន់តែ​ធ្លាក់​ ចុះធ្ងន់ធ្ងរ ហើយ​គណបក្ស​ប្រឆាំង​កំពុង​ស្វះស្វែងរក​ការសម្របសម្រួល​ពី​សហគមន៍​អន្តរជាតិ​ លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ប្រកាស​បើក​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយធំ ដើម្បី​ទុក​ជា​ការ​ព្រមាន​ដល់​​អ្វី​ដែល​លោក​ហៅថា​ជា​អន្តរាគមន៍​ពី​ ក្រៅប្រទេស មក​ក្នុង​កិច្ចការ​របស់​វេណេស៊ុយអេឡា។ ហេតុ​អ្វី​បានជា​វ៉េណេស៊ុយអេឡា​ ដែល​ធ្លាប់​ជា​ប្រទេស​មាន​បាន​ បែរ​ជា​ត្រូវ​លង់ខ្លួន​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរឡើងៗ​យ៉ាង​នេះ ?

ក្រោយ ​ពី​បាន​បោះឆ្នោត​ច្រាន​ចោល​ក្រិត្យ​របស់​ប្រធានាធិបតី​ចង់​ដាក់​ ប្រទេសក្នុង​ភាព​អាសន្ន​សេដ្ឋកិច្ច​ និង​នាំដឹកនាំ​​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ កាលពី​ថ្ងៃពុធ​ ដោយ​បាន​ទទួល​ការ​បង្ក្រាប​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ​ បក្ស​ប្រឆាំងដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​សភា និង​​ប្រធាន​សភា​ជាតិ បាន​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ ដោយ​ងាក​ទៅ​ពឹង​ពាក់​សហគមន៍​អន្តរជាតិ​ តាម​រយៈ​ការ​​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រធានាធិបតី​នៃ​បណ្តា​ប្រទេស​ធំៗ និង​ជិត​ខាង​វ៉េណេស៊ុយអេឡា ដូច​ជាអេស្ប៉ាញ ​កូឡុំប៊ី និង​ប៉ាណាម៉ា​ជា​ដើម។

ចំណែក ​អង្គការ​​ការពារសិទ្ធិមនុស្ស Human Right Watch និង​អតីត​ប្រធានាធិបតី​កូឡុំប៊ី​បួន​រូប ក៏​បាន​អំពាវនាវ​ឱ្យអង្គការ​រដ្ឋ​​នៅ​អាមេរិក នាំ​គ្នា​បញ្ចេញសំឡេង​​ខ្លាំង​ដាក់​វ៉េណេស៊ុយអេឡា។ ហើយ​នៅ​ទី​បំផុត ក្រោម​សំណើ​របស់​​អង្គការ​សហភាពជាតិ​អាមេរិក​ខាងត្បូង​​ អតីត​ប្រធានាធិបតី​អេស្ប៉ាញ ហ្សាប៉ាតេរ៉ូ បាន​ក្លាយ​ជា​​ដឹកនាំ​គណៈប្រតិភូ​​ជាតំណាង​ប្រមុខ​ដឹកនាំ​ប្រទេស​បរទេស ចូល​ធ្វើ​អន្តរាគមន៍ ដើម្បី​​សម្របសម្រួល​ឱ្យ​ភាគី​បក្សដិបក្ស​ទាំង​ពីរ (គឺ​ប្រធានាធិបតី​ ជា​តំណាង​អំណាច​ប្រតិបត្តិ និង​សភា​ដឹកនាំ​ដោយ​បក្ស​ប្រឆាំង​ ជា​តំណាង​អំណាច​នីតិបត្តិ)​ ចូល​ចរចា​។​
បើ​តាម​អតីត​ប្រធានាធិបតី​អេស្ប៉ាញ ​វ៉េណេស៊ុយអេឡា គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ត្រូវ​ចូល​តុ​ ពិភាក្សា​គ្នា​អំពី​បញ្ហា​សង្គម សេដ្ឋកិច្ច ...  ដំណើរការ​ចរចានេះ​អាច​វែង​ឆ្ងាយ​ និង​ស្មុគស្មាញ ភាគី​ទាំងពីរ​មាន​ចេតនា​ផ្តោះ​ប្តូរ​យោបល់​គ្នា​។ ប៉ុន្តែ​​បក្ស​ប្រឆាំង​ដាក់​លក្ខខណ្ឌ​ថា​ដើម្បី​អាច​ជជែក​ជាមួយ​រដ្ឋាភិបាល​ កើត​​ដល់ត្រូវ​និយាយ​អំពី​ការ​រៀបចំ​ប្រជាមតិ​ទម្លាក់​លោក​ម៉ាឌុយរ៉ូ ជា​អាទិភាព។ ឯ​លោក​ប្រធានាធិបតី​វិញ​ ឆ្លើយ​តប​ថា​ព្រម​ទាល់​តែ​ការចរចា​ឆ្ពោះ​ទៅ​រក​ការ​បិទ​បញ្ចប់​​ទម្រង់​ជា​ រដ្ឋ​ប្រហារ។

 

 

Tags:
  • ពលរដ្ឋ
  • កូឡំប៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥