ពលរដ្ឋជាង៥០ពាន់នាក់នៅទីក្រុង Hannover ប្រទេសអាល្លឺម៉ង ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថភាពកាលពីថ្ងៃទី៧ខែឧសភា ក្រោយពេលរកឃើញគ្រាប់បែក៥គ្រាប់សល់កាលពីសម័យសង្គ្រាមលោកលើកទីពីរ។
មន្ត្រីទីក្រុង Hannover បានឲ្យដឹងថាគ្រាប់បែកពីរគ្រាប់ត្រូវបានរកឃើញ នៅការដ្ឋានសាងសង់មួយកន្លែង ចំណែក៣គ្រាប់ទៀតត្រូវបានរកឃើញនៅក្បែរនោះដែរ ស្ថិតនៅក្នុងទីក្រុង ហានណូវើ។
សារព័ត៌មាន AFP បានផ្សាយថា មន្ត្រីទទួលខុសត្រូវ នឹងដោះគ្រាប់បែកទាំង៥គ្រាប់នោះចេញ ប៉ុន្តែក្រោយមកក៏ឃើញមានជាច្រើនគ្រាប់ទៀត។ នៅពេលរសៀវក្នុងថ្ងៃជាមួយគ្នា ក្រុមអ្នកឯកទេសដោះបាន២គ្រាប់ ដែលជាគ្រាប់បេករបស់អង់គ្លេសដោយជោគជ័យ ចំណែកគ្រាប់បែកទី៣គឺត្រូវការឧប្បករណ៍ទំនើបជាងនេះដើម្បីសុវត្ថភាព។ ចំណែកនៅក្នុងទីតាំងផ្សេងទៀត គេរកឃើញសំបកគ្រាប់មិនមែនគ្រាប់បែកឡើយ។
រថភ្លើងនៅក្នុងទីក្រុង Hannover ត្រូវបានផ្អាក់និង មណ្ឌុលចាសជរា ៧កន្លែងនៅក្នុងក្រុមត្រូវបានមន្ត្រីនៅទីនោះជម្លៀសទៅកាន់តំបន់មានសុវត្ថភាព។មន្ត្រីក្នុងតំបន់ក៏បានបង្កើតកម្មវិធីកម្សាន្តនានាដល់ពលរដ្ឋដែលបានជម្លៀសចេញពីតំបន់ដែលខ្លួនរស់នៅហើថែមទាំងចែកអាហារដោយអត់គិតថ្លៃផងដែរ។
មន្ត្រីទទួលខុសត្រូវក្នុងទីក្រុងខាងលើសង្ឃឹមថានឹងដោះគ្រាប់បែកខាងលើឲ្យបានឆាប់បំផុតដើម្បីឲ្យពលរដ្ឋអាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញ។
រយៈពេលជាង៧០ឆ្នាំកន្លងមកក្រោយសង្គ្រាមលោកលើកទីពីរបានបញ្ចប់គ្រាប់បែកជាច្រើនមិនទាន់ផ្ទុះត្រូវបានគេរកឃើញជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង។ ការជម្លៀសពលរដ្ឋនៅទីក្រុង Hannover កាលពីថ្ងៃទី៧ខែឧសភា គឺជាការជម្លៀសទ្រងទ្រាយធំទីពីរ ក្នុងប្រទេសនេះ។ កាលពីឆ្នាំ២០១៦ ក្នុងទីក្រុង Augsburg ភាគខាងកើតអាល្លឺម៉ង ដោយក្នុងពេលនោះ មានពលរដ្ឋ ជាង៥៤ពាន់នាក់ត្រូវបានជម្លៀសចេញ៕