MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៦នេះបានបន្តអំពាវនាវដល់ព្រះសង្ឃនិងពលរដ្ឋទាំងពីរភេទដែលមិនទាន់បាននិមន្តនិងទៅចុះឈ្មោះបោះឆ្នោតឬធ្លាប់បានចុះឈ្មោះច្រើនដងក្តីកន្លងមកត្រូវទៅចុះឈ្មោះបោះឆ្នោតនៅពេលនេះព្រោះនៅសល់តែ៩ថ្ងៃទៀតទេគេនឹងបិទបញ្ជីហើយ។
ឯកឧត្តមសមរង្ស៊ីដែលពេលនេះកំពុងស្ថិតនៅបរទេសគេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចរដ្ឋាភិបាលបានប្រកាសអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តមជាច្រើនដងក្នុងគោលបំណងជំរុញឲ្យអ្នកមានសិទ្ធិបោះឆ្នោតទៅចុះឈ្មោះឲ្យបានទាន់ពេលវេលាកុំឲ្យខកខានឲ្យសោះបើទោះបីរូបឯកឧត្តមមិនបានចុះក៍ដោយ។
ឯកឧត្តមសមរង្ស៊ីបានថ្លែងតាមវីដេអូឃ្លីបថា៖បងប្អូនត្រូវចុះឈ្មោះឡើងវិញឲ្យបានមុនថ្ងៃទី២៩ខែវិច្ឆិកានេះកុំឲ្យស្តាយក្រោយទើបបងប្អូនមានសិទ្ធិបោះឆ្នោតនៅឆ្នាំក្រោយ២០១៧។ពីព្រោះបើបងប្អូនមិនចុះឈ្មោះបោះឆ្នោតទេបងប្អូននឹងបាត់បងសិទ្ធិបោះឆ្នោតបងប្អូនមិនអាចចូលរួមសម្រេចវាសនារបស់ប្រទេសជាតិយើងបានឡើយមិនអាចសម្រេចពីជីវភាពនិងអនាគតរបស់កូនចៅយើងបានទេ។
ឯកឧត្តមសមរង្ស៊ីបានថ្លែងទៀតថា៖ប្រជាពលរដ្ឋម្នាក់ៗមានតម្លៃពេញលេញលុះត្រាតែមានសិទ្ធិពេញលេញក្នុងចំណោមសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ដែលយើងត្រូវថែរក្សាគឺសិទ្ធិបោះឆ្នោតដើម្បីរក្សាសិទ្ធិបោះឆ្នោតនេះយើងត្រូវចុះឈ្មោះបោះឆ្នោត។រដ្ឋអំណាចណាក៍ដោយគេឲ្យតម្លៃប្រជាពលរដ្ឋពេញលេញកាលណាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតពីព្រោះគេត្រូវការការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត។
ឯកឧត្តមសមរង្ស៊ីបានថ្លែងថា៖សិទ្ធិបោះឆ្នោតនេះមានតម្លៃខ្ពស់បំផុតសូមបងប្អូនកុំបោះបង់សិទ្ធិបោះឆ្នោតនេះដើម្បីរក្សានីវសិទ្ធិបោះឆ្នោតនេះសូមបងប្អូនទៅចុះឈ្មោះឲ្យទាល់តែបានមុនថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ខាងមុខនេះ។បងប្អូនជនរួមជាតិទូទាំងប្រទេសចង់ឃើញការផ្លាស់ប្តូរចង់ឲ្យប្រទេសយើងឈានទៅមុខឈានពីភាពក្រីក្រទៅភាពសំបូរសប្បាយឈានពីរដ្ឋអំណាចជិះជាន់ប្រជារាស្រ្តទៅជារដ្ឋអំណាចគោរពប្រជារាស្រ្តឈានពីរបបផ្តាច់ការទៅរករបបប្រជាធិបតេយ្យឈានពីរដ្ឋាភិបាលពុករលួយទៅរករដ្ឋាភិបាលស្អាតស្អំ។
ឯកឧត្តមសមរង្ស៊ីបានថ្លែងថាបើមិនចង់ឃើញការរឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋបើមិនចង់ឃើញការកាប់បំផ្លាញព្រៃឈើបើមិនចង់ឃើញការបំផ្លេចបំផ្លាញទ្រព្យសម្បត្តិធម្មវប្បធម៌ទ្រព្យសម្បត្តិជាតិគ្រប់ប្រភេទបើចង់ឲ្យកម្មករទទួលប្រាក់ខែខ្ពស់សមរម្យដើម្បីចិញ្ចឹមគ្រួសារបើចង់ឲ្យមន្រ្តីរាជការទទួលបានប្រាក់ខែខ្ពស់សមរម្យដើម្បីចិញ្ចឹមគ្រួសារ។បើចង់ឲ្យប្រជាកសិករមានទីផ្សារដើម្បីលក់ផលដំណាំក្នុងតម្លៃខ្ពស់សមរម្យដើម្បីចិញ្ចឹមគ្រួសារបើចង់បញ្ចប់អំពើហិង្សាក្នុងសង្គមនិងចង់បញ្ចប់និទន្នភាពនៅក្នុងសង្គមដែលអ្នកមានអំណាចមានលុយធ្វើអ្វីបានតាមចិត្តរហូតដល់ទៅសម្លាប់គេនៅតែរួចខ្លួនអាងតែខ្លួនមានអំណាចមានលុយ។បើចង់ឲ្យយុវជនមានសាលារៀនល្អនិងការងារតាមសមត្ថភាពមិនពឹងលើអំណាចម៉ែឪ។
ឯកឧត្តមសមរង្ស៊ីបានថ្លែងបើមិនចង់ឃើញបរទេសឈ្លានពានបង្ខិតព្រំដែនចូលមកក្នុងទីដីប្រទេសកម្ពុជាយើង។បើមិនចង់ឃើញការហូរចូលនៃជនអន្តោប្រវេសន្តនិងនិគមនបរទេសដែលបំរើផែនការមួយឲ្យប្រទេសកម្ពុជាក្លាយទៅជាអាណានិគមន៍នៃប្រទេសជិតខាង។បើចង់ឲ្យបរទេសគោរពយើងដោយសេចក្តីថ្លៃថ្នូរយើងអត់ជំពាក់គុណបរទេសណាយើងបំរើតែប្រជារាស្រ្តខ្មែរតែមួយ។សូមបងប្អូនសិទ្ធិបោះឆ្នោតដើម្បីផ្លាស់អ្នកដឹកនាំប្រទេសសព្វថ្ងៃនេះ។សិទ្ធិបោះឆ្នោតនេះតម្រូវឲ្យបងប្អូនទៅចុះឈ្មោះឲ្យទាន់ពេលវេលា។សូមឲ្យបងប្អូនទាំងអស់រួមទាំងពលករនៅប្រទេសជិតខាងមកចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា៕