MENU
ហ៊ីយ៉ាន់ដាយដឹកដីបើកលឿនបុកឡិចស៊ិស ក្រឡាប់ផ្ងារជើងរងការខូចខាតទាំង២គ្រឿង សំណាងល្អមិនមានមនុស្សរងរបួស
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៦ កក្កដា ២០១៦, ១២:៤១ | ៣៨៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយ ដែលនឹកស្មានមិនដល់ថា គ្មានអ្នករងរបួសសោះ បន្ទាប់ពី បុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយដឹកដីធុនធំមួយគ្រឿងក្នុងល្បឿនលឿន វ៉ានឹងរថយន្តមួយគ្រឿងនៅពីមុខខ្លួនជ្រុលឡយចូលទៅចំណីផ្លូវម្ខាងទៀត បុកផ្ទប់រថយន្តឡិចស៊ិស RX330 ដែលជិះស្របត្រូវផ្លូវ ពីមុខពេញទំហឹងបណ្តាលអោយរថយន្តឡិចស៊ិស ផ្លោងខ្ទាតជាង ៥០ម៉ែត្រ រងការខូចខាត ចំណែករថយន្តបង្កជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ញារជើងច្រងាងតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ១០ និង ១៥នាទីព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវថៃហ្គរ ក្បែរទីតាំងស្ថាននីយ៍ទូរទស្សន៍ហង្សមាស ក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-2550 បើកបរដោយបុរសម្នាក់តាមបណ្តោយថៃហ្គរ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចក្បែរស្ថាននីយ៍ទូរទស្សន៍ហង្សមាស ដែលជាចំណុចផ្លូវកោងផងនោះ រថយន្តបង្កបានវ៉ារថយន្តដឹកស៊ីម៉ង់ធុនធំមួយគ្រឿងផ្សេងទៀត ដែលនៅពីមុខខ្លួន ក្នុងល្បឿនយ៉ាងលឿនដដែល ដើម្បីអោយផុតរថយន្តនោះ ដោយរថយន្តបង្កបើកឡយចូលទៅផ្លូវម្ខាងទៀត ប៉ុន្តែខណះពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ិស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH - 5160 ធ្វើដំណើរដោយមនុស្សប្រុសស្រី៥នាក់ក្នុងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នាជាមួយរថយន្តបង្ក ដោយបើកត្រូវខាងផ្លូវរបស់គេ ក៏ត្រូវរថយន្តបង្កបើកបុកចំពីមុខពេញទំហឹងបណ្តាលអោយរថយន្តឡិចស៊ិសខ្ទាតជាង ៥០ម៉ែត្រ ផ្លោងចូលទៅក្នុងព្រៃរងការខូចខាត ប៉ុន្តែមនុស្សក្នុងរថយន្តពុំត្រូវរងរបួសឡើយ ចំណែករថយន្តបង្កបានព្យាយាមបត់ចង្កូតគេចពីរថយន្តឡិចស៊ិស ក៏ត្រូវធ្លាក់ទៅម្ខាងផ្លូវក្រឡាប់ផ្ញារជើងម្ខាងឡើងលើ ចាក់ខ្សាច់ក្រពប់ពាសពេញដីតែម្តងទៅ ។ ភ្លាមៗនោះម្ចាស់រថយន្តបង្ក បានបើកទ្វារចេញមកក្រៅ រត់គេចខ្លួនបាត់ស្រមោល ដោយឡែកអ្នកដំណើរក្នុងរថយន្តឡិចស៊ិសប្រុសស្រីទាំង៥នាក់ ក៏បានបើកទ្វារចេញពីរថយន្ត ទំនាក់ទំនងទៅកាន់បងប្អូនអោយយករថយន្តមួយផ្សេងទៀត មកទទួលយកចេញទៅបាត់ស្រមោល ស្របគ្នាផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះអន្តរាគមន៍វាស់វែង អូសយករថយន្តទាំង២គ្រេឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ សូមបញ្ជាក់ថា នៅក្នុងករណីខាងលើនេះ គឺ បង្កឡើងដោយសារការបើកបរគ្មានការទទួលខុសត្រូវ និងធ្វេសប្រហែលរបស់តៃកុងរថយន្តបង្ក ដែលបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នខ្ពស់ក្នុងទីប្រជុំជន ពិសេសលើដងផ្លូវដែលជាចំណុចផ្លូវកោង ទើបបណ្តាលអោយមានរេឿងហេតុបែបនេះលើតឡើងតែម្តងទៅ នេះសំណាងហើយ ដែលពេលគ្រោះថ្នាក់ខាងលើនេះកើតឡើង ពុំមានអ្នកដំណើរដែលប្រើមធ្យោបាយជា ទោចក្រយានយន្ត ឬអ្នកដំណើរដែលថ្មើរជើង ឆ្លងកាត់ទីនោះ បើពុំដូច្នោះទេ មិនដឹងថា គ្រោះថ្នាក់មួយនេះឆក់យកជីវិតមនុស្សប៉ុន្មាននាក់ឡើយ ៕ លីហេង

Tags:
  • ហ៊ីយ៉ាន់ដាយ
  • ឡិចស៊ិស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥