MENU
|
រាជធានីភ្នំពេញ៖ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកាលពីល្ងាចថ្ងៃទី២៧មិថុនានិង បានបញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី២៩ខែមិថុនាដើម្បីសាកសួរបទចោទប្រកាន់ថាពាក់ពន្ធលើបណ្តឹងថារៀបចំគំរោងប៉ុនប៉ងមនុស្សឃាតគិតទុកជាមុនលើពង្សសណ្តានខ្សែស៊ីសុវត្ថិ ។
នគរបាលបានអះអាងថាជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនម្នាក់ឈ្មោះណយ វណ្ណយុទ្ធហៅលី យ៉ុងវ៉ា ភេទប្រុស អាយុ៤០ឆ្នាំ និងម្នាក់ឈ្មោះ មួន ច័ន្ទម៉ូនីកា ភេទស្រី អាយុ៣៥ ឆ្នាំ ស្នាក់នៅផ្ទះលេខ១២D ផ្លូវបេតុង ភូមិមានជ័យសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
ទាក់ទិននិងការឃាត់ខ្លួនជនសង្ស័យ២នាក់នោះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាពិតជាមានការឃាត់ខ្លួនមែនដែលការឃាត់ខ្លួនគឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះស៊ីសុវត្ថិកែវ សោមាករិថារកាភេទស្រីអាយុ៣៩ឆ្នាំ (ខ្សែស៊ីសុវត្ថិ)មានអាស័យដ្ឋានសា្នក់នៅផ្លូវ លំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងមានការអនុញាតិពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។
ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងថា ដើមចមឲ្យមានការឃាត់ខ្លួនជនសង្ស័យ២នាក់នេះគឺដំបូងឡើយជនសង្ស័យជាបុគ្គលិកក្រុមហ៊ុនរបស់ដើមបណ្តឹង ដែលដើមបណ្តឹងមានកិត្តិយសជាខ្សែរាជវង្ស ហើយក៏មានស្គាល់អតិថិជនច្រើនទាំងក្រៅស្រុក និងក្នុងស្រុក ។
សមត្ថកិច្ចបានលើកឡើងថាថ្ងៃមួយឈ្មោះណយ វណ្ណយុទ្ធ ហៅ លី យ៉ុងវ៉ា មានបញ្ហាជាមួយក្រុមហ៊ុន ត្រូវបានក្រុមហ៊ុនគេបញ្ឈប់ការងារទៅ ។ ពេលដើម បណ្តឹងគេបញ្ឈប់ឲ្យធ្វើការងារឈ្មោះ លី យ៉ុងវ៉ា ក៏បានទៅបើកក្រុមហ៊ុនមួយ ពេលនោះអតិថិជនរបស់ក្រុម ហ៊ុនដើមបណ្តឹង ដែលគេអត់ដឹងថាឈ្មោះ លី យ៉ុងវ៉ា ឈប់ អ្នករកស៊ីនៅស្រុកថៃចេះតែផ្ញើលុ យកាក់មកឲ្យឈ្មោះ លី យ៉ុងវ៉ា ជាអ្នកទទួល ។
នគរបាលអះអាងថាជនរងគ្រោះលើកឡើងថាស្រាប់តែពេលមួយអ្នករកស៊ីនៅស្រុកថៃគេមកជួបគ្នា(ជួបដើមបណ្តឹង)គេក៏ប្រាប់ថាគេបានផ្ញើលុយជាហូរហែឲ្យទៅឈ្មោះ លី យ៉ុងវ៉ា ដើម្បីទូទាត់ឲ្យក្រុមហ៊ុនលោកស្រីជាដើមបណ្តឹង ។ពេលអតិថិជនដៃគូរថៃនិយាយាយ៉ាងដូច្នេះលោកស្រីដើមបណ្តឹងក៏ស្រណាំកាំងថា ទេឈ្មោះលី យ៉ុងវ៉ា ត្រូវបានក្រុមហ៊ុនលោកស្រីបញ្ឈប់ពីការងារហើយ ក្រុមហ៊ុនមិនបានទទួលខុសត្រូវឈ្មោះនោះទៀតទេ។
ក្រោយមកថៃក៏បានឈប់ផ្តល់លុយឲ្យមកឈ្មោះ លី យ៉ុងវ៉ា រឿងនិងបានធ្វើឲ្យឈ្មោះ លី យ៉ុងវ៉ា ចាប់ផ្តើមខឹងលើដើមបណ្តឹងក៏បានរៀបគំរោងប៉ុនប៉ងសម្លាប់លោកស្រីស៊ីសុវត្ថិកែវ សោមាករិថារកា និងក្រុមគ្រួសារ ។
ពេលឈ្មោះលី យ៉ុងវ៉ាបានខឹងដើមបណ្តឹង និងគំរោងថានិងសម្លាប់ដើមបណ្តឹងត្រូវបាននាង មួន ច័ន្ទម៉ូនីកាជាអនុប្រធានក្រុមហ៊ុនថ្មីរបស់លោកលី យ៉ុងវ៉ាជាអ្នកចាត់ចែងរឿងនេះវិញ។នាង មួនចន្ទ័ម៉ូនីកា បានស្គាល់បុរសម្នាក់ ហើយក៏បានទៅនិយាយប្រាប់បុរសនោះថា ឲ្យទៅសម្លាប់លោកស្រី ស៊ីសុវត្ថិ កែវសោមាករិថារកា និងក្រុមគ្រួសារ ។
សមត្ថកិច្ចបន្តថាការនិយាយមិនបានគិតពីតម្លៃឈ្នួលនៃការសម្លាប់នោះទេផ្ទុយទៅវិញបុរសដែលនាង មួន ច័ន្ទម៉ូនីកាប្រើថាឲ្យទៅសម្លាប់ដើមបណ្តឹង គេមិនបានសម្លាប់ដូចការនិយាយគ្នានោះទេ ។ ព្រោះអីបុរសនោះគេជាមនុស្សស្គាល់គ្នាជាមួយដើមបណ្តឹងដែរ ។បែរជាយករឿងហ្នឹងទៅទំលាយប្រាប់ដើមបណ្តឹងវិញ ទើបបានកើតចេញជាមានពាក្យបណ្តឹងថា ឈ្មោះ ណយ វណ្ណយុទ្ធ ហៅ លី យ៉ុងវ៉ា និងនាង មួន ច័ន្ទម៉ូនីកា រៀបគំរោងប៉ុនប៉ងមនុស្សឃាតគិតទុកជាមុនទៅលើដើមបណ្តឹងនិងក្រុមគ្រួសារ ។