MENU
|
ខេត្តកំពង់ឆ្នាំង៖ សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលត្រូវបានគេមើលឃើញថាកំពុងតែដើរតួនាទីជាឈ្មួញដីផងនិងជាអ្នករកស៊ីកាប់ឈើផងរួមទាំងជាម្ចាស់គ្រឿងចក្រកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិរួចបន្តលក់អោយឈ្មួញរាប់ពាន់ហិកតាអាជ្ញាធរខេត្តហាក់ដួចជាព្រងើយកន្តើយដែលធ្វើអោយប្រជាពលរដ្ឋសង្ស័យថាបានទទួលលាភសក្ការៈរួមគ្នាទើបគ្មានចំណាត់ការបើទោះបានចាត់តាំងក្រុមការងារចុះរកឃើញចំនុចអវិជ្ជមានជាច្រើនស្ថិតក្នុងភូមិសាស្ត្រភូមិដំណា់អំពិលនិងភូមិក្តុលស្ថិតក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
យោងតាមសេចក្តីរាយការណ៍និងក្រុមអ្នកសារព័ត៌មានបានចុះទៅដល់កាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៦ម្សិលមិញនេះបានរាយការណ៍ថាក្រុមសហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលដែលមានឈ្មោះភា.ជាប្រធាននិងមេភូមិក្តុលលោកសោម សុទ្ធ និង ឈ្មោះ ម៉ៅ វឿន ជាម្ចាស់គ្រឿងចក្រ ឈ្មោះ ជា មានតួនាទីជាហិរញ្ញិក សហគមន៍ទេសចរណ៍ ក៍ល្បីខាងគក់ជេដីមិនធម្មតាដែលថ្មីនេះទើបតែទទួលលុយចំនួន៥ម៉ឺនដុល្លាពីឈ្មោះ អឿ គុយម៉ុង ហៅក្តាន់ បន្ទាប់មកក៍មានប្រជាការពារឈ្មោះពៅគឺអ្នករកស៊ីកាប់ឈើដោយសារតែមន្ត្រីអនុរក្សបរិស្ថានការពារយ៉ាងតឹងរឹងទើបពួកគេធ្វើអីមិនបាន ក៍ប្រឌិតរឿងបៀមឈាមព្រួសដាក់ដោយបំប៉ោងព័ត៌មានថាក្រុមមន្ត្រីបរិស្ថានកំពុងបើកដៃអោយឈ្មួញកាប់ឈើពុំនោះសោតជាក់ស្តែងយករូបភាពម៉ូតូដឹកឈើធ្នុងពីខេត្តពោធិសាត់មកអោយអ្នកសារព័ត៌មួយចំនួនធ្វើការចុះផ្សាយរឿងប្រឌិតទាំងនេះ ។
ពួកគេកំពុងតែវាយប្រហារមន្ត្រីដែលខំការពារដើម្បីអោយចាកចេញងាយស្រួលពួកគេធ្វើសកម្មភាពឈូសឆាយទន្ទ្រានដីព្រៃលក់ និងកាប់ឈើ យ៉ាងអាណាធិបតេយ្យ ។
ទាំងនេះប្រសិនគ្មានការពាក់ព័ន្ធគួរអាជ្ញាធរខេត្តមានវិធានការដកហូតដីដែលពួកគេទន្រ្ទានយកលក់មកដាក់ជាដីរដ្ឋឬដីសម្បទានសង្គមិច្ចដើម្បីជាប្រយោជន៍ដល់ប្រជាបលរដ្ឋទូទៅ ។
សូមបញ្ជាក់ថាឈើឆ្លងកាត់តំបន់ក្តុលឃុំក្រាំងស្គារ គឺហូរចេលពីខេត្តពោធិសាត់តែប៉ុណ្ណោះ ហើយការទទួលខុសត្រូវមិនស្ថិយនៅក្នុងជំនាញមន្ត្រីបរិស្ថានឡើយ ។