MENU
ពលរដ្ឋសហគមន៍សំរោងមានជ័យចំនួន៩០គ្រួសារ បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីរស់នៅស្របច្បាប់
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៧ មីនា ២០១៧, ១៤:៣៩ | ៣៧២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ប្រជាពលរដ្ឋរស់ក្នុងសហគមន៍សំរោងមានជ័យភូមិសំរោងសង្កាត់ឃ្មួញចំនួន៩០គ្រួសារមានការត្រេកអរដែលបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីរស់នៅស្របច្បាប់ដែលប្រគល់ជូនដោយលោកប៉ឹល កុសល អភិបាលខណ្ឌសែនសុខកាលពីព្រឹកថ្ងៃទី២៧មិនា២០១៧នេះដើម្បីកាន់កាប់ជាប្រយោជន៍សម្រាប់រយៈពេល យូរអង្វែង។ ពិធីនេះស្ថិតក្រោមការអញ្ជើញជាគណៈអធិបតីពីសំណាក់លោកប៉ឹល កុសល អភិបាលខណ្ឌលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌលោកវរៈសេនីយ៍សារឹម វុទ្ធីអធិការរងខណ្ឌនិងមន្ត្រីជាច្រើនរូបទៀត។

លោក អ៊ុច សម្បត្តិ ចៅសង្កាត់រងបានរាយការណ៍ឱ្យដឹងថាថ្ងៃនេះប្រជាពលរដ្ឋ ៩០ គ្រួសារ ដែលរស់នៅសហគមន៍សំរោងមានជ័យមានភ័ព្ធសំណាងបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាល ដែលប្រគល់ជូនលោកប៉ឹល កុសល អភិបាលខណ្ឌដើម្បីគ្រប់គ្រងក្នុងនោះមួយគ្រួសារទទួលបានទំហំ៣៦ម៉ែត្រការ៉េស្មើ(៤/៩)។

លោកចៅសង្កាត់រងបានប្រាប់ទៀតថានេះជាលើកមួយហើយដែលប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន៩០គ្រួសារបានទទួលប័ណ្ណកម្មសិទ្ធិ ពោលគឺដីដែលបាន វាស់វែងរួចរាល់ត្រូវបានចែកប័ណ្ណនាពេលនេះតែម្តង។

សំណេះសំណាល និងផ្តាំផ្ញើក្នុងឱកាសនេះ អភិបាលខណ្ឌ បានមានប្រសាសន៍ថាប័ណ្ណកម្មសិទ្ធិដីធ្លីពិតជា ធ្វើឱ្យដីធ្លីក្លាយជាទ្រព្យដ៏មានតម្លៃដើម្បីប្រើប្រាស់សម្រាប់ការទទួលបានទុនយកមកអភិវឌ្ឍន៍ដីធ្លី និង ផលប្រយោជន៍ខាងផ្លូវច្បាប់ផ្សេងៗទៀត។ ដូច្នេះ បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិនេះ សូមបងប្អូន យកទៅថែរក្សាឱ្យគង់វង្ស និងប្រើប្រាស់មានប្រយោជន៍សម្រាប់អនាគតកូនចៅយូរអង្វែង ព្រមទាំង អំពាវនាវដល់បងប្អូនរស់នៅសហគមន៍បញ្ចៀសកុំអោយពាក់ព័ន្ធនិងគ្រឿងញៀននិងសូមផ្ទាំភ្ញើផងដែលបើបងប្អូនឫក៍កូនក្មួយណាប្រើប្រាស់នូវគ្រឿងញៀនសូមបញ្ជូនទៅកាន់មណ្ឌលកែប្រែតាមរយ៉ះសមត្ថកិច្ចមូលដ្ឋាន។

គួរបញ្ជាក់ថាប្រជាពលរដ្ឋទាំង៩០គ្រួសារដែលមកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីរស់នៅស្របច្បាប់គឺពួកគាត់មកតាំងលំនៅដ្ឋានតាំងពីអំឡុងឆ្នាំ២០០២និង២០០៣ហើយមកធ្វើនៅលើប្រឡាយទឹកស្អុយតែម្តងដោយមើលឃើញពីទុកលំបាកបែបនេះទើបអាជ្ញាធររាជធានីភ្នំពេញសម្រេចរៀបចំអោយមានលក្ខណះស្រួលបួលនិងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់អោយរស់នៅស្របច្បាប់តែម្តង។                                                

Tags:
  • ពលរដ្ឋ
  • សហគមន៍
  • ប័ណ្ណកម្មសិទ្ធិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥