MENU
ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្រីស្អាត់ម្នាក់
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២១ មិថុនា ២០១៦, ១៤:៤៧ | ៣៧៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   សេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិចជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានកម្លាំងនគរបាលទួលស្វាយព្រៃទី១ ធ្វើការឃាត់ខ្លួន ក្រោយពីជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ នៅចំណុចផ្លូវលេខ១៩៩ កែងផ្លូវ៣៧៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា នៅពេលកើតហេតុស្រ្តីរងគ្រោះបានជិះម៉ូតូម្នាក់ឯងដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យជិះម៉ូតូ២ទៅ៣គ្រឿងបានធ្វើសកម្មភាពឆក់កាបូបបានហើយ ហើយព្យាយាមជិះរត់បណ្ដាលឲ្យជនសង្ស័យជិះម៉ូតូបុកគ្នា ទើបស្រ្តីរងគ្រោះចាប់ជាប់ គប់ជូនពេលនោះមានកម្លាំងល្បាតនគរបាលទួលស្វាយព្រៃទី១ ចុះទៅដល់ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ភ្លាមៗតែម្ដង និងបានដកហូតម៉ូតូ២គ្រឿងមួយម៉ាកសង់សេ១២៥ ស៊េរី២០១៥ ពាក់ស្លាកលេខ 1FE -3244 និងមួយគ្រឿងម៉ាកស៊ុយសូគីឡែត ពាក់ស្លាកលេខ 1FU-4606 ។

បច្ចុប្បន្នសង្ស័យកំពុងធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ ដើម្បីបញ្ចូនអធិការនគបាលខណ្ឌចំការមនចាត់តាមវិធីច្បាប់។ ចំណែកកាបូបដែលជនសង្ស័យឆក់ ត្រូវបានប្រគល់ឲ្យស្រ្តីរងគ្រោះវិញ ៕

Tags:
  • ខ្លួនសង្ស័យ
  • សកម្មភាព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥