រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់រួមទាំងកាំភ្លើងខ្លី១ដើមនិងម៉ូតូធំ១គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹកផ្ទុះអាវុធ៣គ្រាប់ដេញតាមចាប់ឃាត់ខ្លួនបានហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត ឈាចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ដែលនៅតាមបណ្ដោយផ្លូវ១៨៣កែងនិងផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់ទួលស្វាតព្រៃ១ខណ្ឌខំការមនដែលក្រុមជនសង្ស័យទាំងនោះជាមុខសញ្ញាប្លន់នៅពេលយប់ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុនោះគឺ កម្លាំងសមត្ថកិច្ចរបស់លោកបានជិះល្បាតក្នុងមូលដ្ឋាន តាមបណ្ដោយផ្លូវ២៧១ហើយប្រទះឃើញក្រុមជនសង្ស័យខាងលើមានគ្នា៦នាក់ជិះម៉ូតូ៤គ្រឿងអត់ស្លាកលេខ២គ្រឿងដោយមានការសង្ស័យជាមុខសញ្ញាប្លន់ ពេលយប់ក៏ហៅសួរនាំស្រាប់តែជនសង្ស័យម្នាក់បានដកកាំភ្លើងពេលនោះសមត្ថកិច្ចបានប្រកាសតាមវិទ្យុទាក់ទងដេញតាមរហូតមកដល់ផ្លូវ១៨៣កែងផ្លូវម៉ៅសេទុងទើបសមត្ថកិច្ចផ្ទុះអាវុធចំនួន៣គ្រាប់បណ្ដាលអោយត្រូវចំក៏ជើងជនសង្ស័យម្នាក់ធ្លាយរួចក៏ដួលម៉ូតូត្រូវបានសមត្ថកិច្ចក្របួចជាប់និងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដា XR ពណ៌ស ពាក់ស្លាកលេខភ្នំពេញ AJ.4357 និងខ្លីម៉ាករឡូ១ដើមចំណែកបក្ខគេផ្សេងទៀតបានគេចខ្លួនបាត់ស្រម៉ោលអស់។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗរួចមក កម្លាំងសមត្ថកិច្ចក៏បាននាំខ្លួននិងវត្ថុតាងមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកដើម្បីសួរនាំនិងកសាងសាណុំរឿងចាត់ការតាមផ្លូវច្បាប់៕