MENU
មេក្លោងជួញដូរគ្រឿងញៀន ជនជាតិឡាវម្នាក់ ត្រូវបានចាប់ខ្លួននៅខេត្តព្រះវិហារ ដកហូតថ្នាំ២គីឡូក្រាម
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២០ មិថុនា ២០១៦, ១៦:៤៨ | ៧១២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តព្រះវិហារ៖ កម្លាំងនគរបាលការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាប និងចាប់ខ្លួនមេជួញដូរគ្រឿងញៀន ជនជាតិឡាវម្នាក់ នៅលើទឹកដីខេត្តព្រះវិហារ ដោយដកហូតថ្នាំញៀនប្រមាណ១គីឡូក្រាមផងដែរ។

ប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ព្រមទាំងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារលោក លី លន់។

លោក យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» ដែលដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាប និងចាប់ខ្លួនមេក្លោងគ្រឿងញៀន ជនជាតិឡាវខាងលើនេះ បានប្រាប់អង្គភាព  នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះថា សម្រាប់ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ បានធ្វើងឡើងនៅចំណុចមុខវត្តកំពង់ស្រឡៅ ភូមិ-ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។

លោកបានបញ្ជាក់ថា ជាលទ្ធផលកម្លាំងរបស់លោកបានចាប់ជនល្មើសម្នាក់ឈ្មោះ ប៊ុន មន ( BOUN MONE )ភេទប្រុស ជនជាតិឡាវ អាយុ៥២ឆ្នាំ ទីលំនៅស្រុកមឿងស៊ីង ខេត្តណាំថា ប្រទេសឡាវ ព្រមទាំងដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន២គីឡូក្រាម។

បើតាមលោក យិន បញ្ញារិទ្ធ សម្រាប់ប្រតិបត្តិការនេះ ជនល្មើសម្នាក់ទៀតដែលជាបក្ខពួក បានលោតចូលទន្លេតែត្រូវខាងភាគីឡាវចាប់បានផងដែរ។ នាយការិយាល័យ «ក៩» បានបញ្ជាក់ថា «ក្រោយពីមានបទបញ្ជាពីថ្នាក់លើរួចមក យើងបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដល់ខេត្តព្រះវិហារ ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យរូបនេះតែម្តង»។ បច្ចុប្បន្ន ជនសង្ស័យស្ថិតក្រោមការសួរនាំ នៅក្រោមសមត្ថកិច្ចរបស់លោកដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕

Tags:
  • គ្រឿងញៀន
  • ខេត្តព្រះវិហារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥