![]() |
MENU
|
ខេត្តបន្ទាយមានជ័យ៖ ករណីគាស់ផ្ទះនៅក្រុងប៉ោយប៉ែតបានកក្រើកសារជាថ្មីវិញហើយដោយតែមានទីតាំងល្បែងអនឡាញជាច្រើនកន្លែងកំពុងបើកយ៉ាងរលូន ជាពិសេសសៃវៀនជល់មាន់របស់ប្អូនប្រុសលោកឧញ៉ា កុក អានតែម្តងមានល្បែងឧបាយាមុខជាច្រើនប្រភេទ។
ជាក់ស្តែងក្រុមចោរឡើងគាស់ផ្ទះពលរដ្ឋស្លូតត្រង់ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ លុះព្រឹកឡើងថ្ងៃទី១៥ ខែមិថុនា នេះ ទើបភ្ញាក់ផ្អើល ខណះពេលម្ចាស់ផ្ទះនាំកូនចៅទៅលេងស្រុកកំណើតនៅឯខេត្តកំពង់ចាម។
ម្ចាស់ផ្ទះមានឈ្មោះ លឹម ទ្រី អាយុ ៤២ឆ្នាំ ត្រូវជាប្តី ប្រពន្ធឈ្មោះ កែវ ធីតា អាយុ៣៥ឆ្នាំ ។
បើតាមការអះអាងពីម្តាយបង្កើតម្ចាស់ផ្ទះឈ្មោះ លឹម ហ៊ូយឡាយ អាយុ៦៩ឆ្នាំ ថា កូនប្រសាស្រី និងកូនប្រុសបង្កើត បាននាំចៅប្រុស ចៅស្រី គាត់ទៅលេងស្រុកកំណើត នៅឯខេត្តកំពង់ចាម តាំងពី២ថ្ងៃមុនម្ល៉េះដោយមិនបានយកលុយកាក់ យកទៅទាំងអស់ឡើយ ដោយទុកទ្រព្យសម្បត្តិ និងលុយកាក់នៅក្នុងផ្ទះសំបែង តែយ៉ាងណាក្រុមចោរគាស់ផ្ទះយកតែលុយ និងកាត់ទូរស័ព្ទជាច្រើនដុល្លា សរុបជិត១ម៉ឺនដុល្លាឯណោះ តែមិនទាន់ច្បាស់បាត់បង់អ្វីទៀយនៅឡើយទេ នេះជាការស្មានតែប៉ុណ្ណោះរបស់កូនគាត់(ម្ចាស់ផ្ទះ)ព្រោះតែកូនប្រុសគាត់និយាយអ្វីមិនចេញឡើយ។
បើតាមការអះអាងពីអ្នកជិតខាងរបង់ផ្ទះជាប់គ្នាឈ្មោះ ស្រេង គឹមសុង ភេទប្រុស អាយុ៣៣ ថាព្រឹកឡើងនៅថ្ងៃដដែរគាត់បានក្រោកពីដំណេក មកបើកទ្វារផ្ទះស្រាប់តែមានគេយកខ្សែរភ្លើងចង់ទ្វារផ្ទះយ៉ាងតឹង ហើយគាត់ក៏បានយកកាំបិតកាត់ផ្តាច់ ទើបចេញរួច ហើយភ្លាមនោះគាត់ឃើញស័ង្កសីផ្ទះរងគ្រោះរប៉ើក ក៏ខលទូរស័ព្ទម្ចាស់ផ្ទះតែម្តង អោយម្តាយម្ចាស់ផ្ទះមកចាក់សោរទ្វារផ្ទះ ទើបដឹងថាមានចោរឡើងគាស់ផ្ទះ។
បើតាមការសង្កេតពីសមត្ថកិច្ចជំនាញបានពិនិត្យឃើញថា ក្រុមចោរគាស់ផ្ទះមានគ្នីគ្នាប្រមាណជា៣នាក់បានធ្វើសកម្មភាព កកូរ កកាយ ក្នុងបន្ទប់គេង បន្ទប់ទុកខោអាវ បន្ទប់ ទុកសំភារៈ និងទូរដូរលុយយកលុយ និងកាត់ទូរស័ព្ទ តែម៉ូតូចំនួន ២គ្រឿង និងសំភារៈធ្ងន់ ក្រុមចោរមិនបានយកទៅទេ ។
មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានបាត់បង់អ្វីនូវឡើយរងចាំម្ចាស់ផ្ទះមកដល់សិន ទើបធ្វើកោសល្យវិច័យបន្តទៀត៕