MENU
ជនសង្ស័យ៦នាក់ ព្រមទាំងថ្នាំញៀន២កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាប
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៨ មិថុនា ២០១៦, ០៧:៥២ | ៣៧៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ជនសង្ស័យ ៦នាក់ រួមនិងថ្នាំញៀន ២កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវបានធ្វើការស្រាវជ្រាវ និងចុះបង្ក្រាបទីតាំងនេះ កាលពីវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុមទី០៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវទីតាំងខាងលើអស់រយៈពេលជាយូរមកហើយ ដោយសារតែជនសង្ស័យខាងលើ គឺនាំគ្នាចេញចូលៗ ទើបកម្លាំងសមត្ថកិច្ចយើងពិបាកក្នុងការចុះបង្ក្រាប តែនៅថ្ងៃនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឆក់ចូលក្នុងបង្ក្រាបទីតាំងនេះតែម្តង ដោយបានឃាត់ខ្លួនជនសង្ស័យ ០៦នាក់ រួមទាំងថ្នាំញៀន ២កញ្ចប់ផងដែរ ។

លោក ណយ ច័ន្ទណារ័ត្ន មន្រ្តីព្រហ្មទណ្ឌប្រាប់ឲ្យដឹងថា ក្នុងកិច្ចប្រតិបតិ្តការចុះបង្ក្រាបនេះ គឺសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ៦នាក់ ទី១ ឈ្មោះ ចាន រតនា ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ ចុងភៅ, ទី២ ឈ្មោះ អ៊ុល សំណាង ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ ចុងភៅ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅហាង ស៊ីយូ អឺកហ្គាន ផ្លូវបេតុង ក្រុមទី១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី៣ ឈ្មោះ ឆា បុរី ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ ធ្វើនំ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី៤ ឈ្មោះ ដឹក រតនា ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ, ទី៥ ឈ្មោះ ចាន់ វីរៈ ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុមទី១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, ទី៦ ឈ្មោះ ហាន ហួន ភេទ ប្រុស អាយុ ២២ឆ្នាំ មខុរបរ ធ្វើនំ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងបានដកហូតនៅវត្ថុតាងរួមមាន ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, កាំបិតចំនួន ១ដើម និងកន្ត្រៃចំនួន ១ ។

Tags:
  • ជនសង្ស័យ
  • ខណ្ឌឫស្សីកែវ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥