MENU
|
លោក Mark Zuckerburg ដែលជា CEO នៃក្រុមហ៊ុន Facebook ប្រហែលជាមានប្រាក់រាប់ពាន់លានដុល្លា ប៉ុន្តែគាត់មិនបានចំណាយច្រើនលើការតុបតែងខ្លួន ឬភាពហ៊ឺហារនោះទេ ហើយវាពិតជាដូច្នេះមែន ដោយយើងតែងតែឃើញគាត់ពាក់តែអាវយឺត ស្ទើរតែគ្រប់ពេលទៅហើយ ទាំងពេលទៅធ្វើការ ជួបជុំមិត្តភ័ក ហាត់កីឡា ដើរកំសាន្ត ជួបជុំគ្រួសារ និងសកម្មភាពផ្សេងៗទៀត។
គាត់បានបង្ហាញទូសម្លៀកបំពាក់ដ៏សាមញ្ញរបស់គាត់ ដោយក្នុងនោះមានសុទ្ធតែអាវយឺតពណ៌ប្រផេះ។ តាមរយៈការ Post លើ Facebook Page ផ្ទាល់ខ្លួនរបស់គាត់ នៅថ្ងៃដំបូងនៃការចូលធ្វើការវិញ បន្ទាប់ពីបានសម្រាកពីការងារសម្រាប់មើលថែភរិយា និងកូនស្រី (Max) ដែលទើបតែសម្រាលថ្មីៗនេះ គាត់បានសរសេរ ថា “ចូលធ្វើការវិញថ្ងៃដំបូង បន្ទាប់ពីឈប់សម្រាកមើលថែប្រពន្ធកូន។ តើខ្ញុំគួរពាក់មួយណា?”
តើដឹងថាហេតុអ្វី បានជាគាត់ពាក់តែអាវយឺតរាល់ថ្ងៃ?
តបនឹងចម្ងល់នេះ គាត់បានពន្យល់ក្នុងវេទិការសំណួរសម្លើយសាធារណៈមួយ ដោយបាននិយាយថា៖ “ខ្ញុំពិតជាចង់ជម្រះជិវិតខ្ញុំអោយសាមញ្ញ ដូចនេះខ្ញុំអាចចំនាយពេលវេលាតិចតួចលើការសម្រេចផ្សេងៗតាមដែលអាចធ្វើបានលើបញ្ហាទាំងនេះ លើកលែងតែរឿងពាក់ព័ន្ធនឹងការបម្រើសហគមន៏។”
គាត់បានបន្ថែមទៀតថា៖ “ខ្ញុំពិតជាស្ថិតក្នុងដំណែងដែលមានសំណាងណាស់ ព្រោះដំណែងនេះអាចអោយខ្ញុំភ្ញាក់ពីដំណេករាល់ថ្ងៃ និងជួយបម្រើមនុស្សរាប់ពាន់លាននាក់។ ហើយខ្ញុំមានអារម្មណ៏ថា ខ្ញុំប្រហែលមិនបានធ្វើការងារអ្វីទេ ប្រសិនបើខ្ញុំចំណាយថាមពលរបស់ខ្ញុំ ទៅលើរឿងផ្សេងៗដែលឥតបានការពាក់ព័ន្ធសោភណ្ឌភាពនៃជិវិតខ្លុំ។”
ខាងក្រោមនេះ ជាសកម្មភាពផ្សេងៗនៃលោក Mark Zuckerburg ៖
ប្រែសម្រួលដោយ៖ សិរីវុធ
ប្រភព៖ SNAPPA