MENU
មេបញ្ជាការរងយោធាខេត្តកំពត លោក កែវ សុភា បើករថយន្តទៅបុកគុលខ្វិត បណ្តាលឲ្យស្លាប់ នៅស្រុកកណ្តាលស្ទឹង
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២២ ឧសភា ២០១៦, ១៣:៥២ | ៧៨៧ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកណ្តាល៖ លោក កែវ សុភា មេបញ្ជាការរងយោធាខេត្តកំពត និងត្រូវជាបងបង្កើតរបស់លោក កែវ សុផល មេបញ្ជាការអាវុធហត្ថខេត្តកំពត បានស្លាប់នាយប់មិញ ទី២១ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីលោក បើកថយន្តទៅបុកគល់ដើមខ្វិត សង្ស័យងងុយដេកជ្រុល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៣ និង៣៥នាទីថ្ងៃទី២១ខែ៥ឆ្នាំ២០១៦នៅត្រង់ចំណុចភូមិអូអណ្ដូង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើម៉ាកToyota Tacoma ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2A.2489 បើកបរដោយឈ្មោះកែវ  សុភា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត បានបើកបរក្នុងទិសដៅពី តាខ្មៅទៅខេត្តកំពត(ពីកើតមកត្បូង)ក៏ជ្រុលចង្កូតទៅបុកគល់ខ្វិតនៅក្បែរផ្លូវតែម្ដង។

ករណីនេះបណ្ដាលឲ្យ អ្នកបើកបរស្លាប់នៅកន្លែងកើតហេតុដោយជនរងគ្រោះបើកបរតែម្នាក់ឯង។ចំណែករថយន្តត្រូវបានកម្លាំង ជំនាញយកមករក្សាទុកនៅអធិការដ្ឋានរង់ចាំសាច់ញាតិមកទទួល៕

Tags:
  • មេបញ្ជាការ
  • លោក កែវ សុភា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥