![]() |
MENU
|

ខេត្តព្រះសីហនុ ៖ ផ្ទះប្រជាពលរដ្ឋប្រកបរបររកស៊ីលក់សាំង ៣ខ្នងផ្ទះតូចៗផ្ទាល់ដីសង់ឡើងពីប្រក់សង្គ័សី ត្រូវអគ្គីភ័យឆាបឆេះឡេបត្របាក់គ្មានសល់ រួមជាមួយទ្រព្យសម្បត្តិមួយចំនួនធំ កាលពីវេលាម៉ោង១០ និង ០០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចចុងឆ្នេរអូរឈើទាល ស្ថិតនៅភូមិ4 សង្កាត់4 ក្រុងព្រះសីហនុ ។
លំនៅឋានទាំង៣ខ្នងផ្ទះជាប្រភេទផ្ទះសង់ឡើងពីឈើប្រក់សង្គ័សី ផ្ទាល់ដី មានទំហំប្រមាណ៤ម គុណ ៥ម. ត្រូវអណ្តាតភ្លើងឆាបឆេះអស់ហ្មត់ទាំងស្រុង ។ ផ្ទះទាំង៣ខ្នងមានម្ចាស់៣គ្រួសារ សុទ្ធជាអ្នកប្រកបរបរលក់ដូរសាំងចិញ្ចឹមជីវិត ។
ប្រភពនៅកន្លែងកើតហេតុអោយដឹងថា នៅសុខៗមិនថាមានរឿងអ្វីស្រាប់តែធុងហ្គាសក្នុងផ្ទះ១ខ្នងក្នុងចំណោមផ្ទះទាំង៣ខ្នងដែលត្រូវឆេះ បានផ្ទុះឡើងលាន់ស្នូរដូចរន្ទះបង្កអោយមានជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅតែម្តង ហើយបន្តរាលដាលជាបន្តបន្ទាប់ដល់លំនៅឋានក្បែរនោះ ។ ភ្លាមនោះម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ បាននាំគ្នារត់ចេញមកក្រៅយកទឹកជះពន្លត់ប៉ុន្តែគ្មានសល់លទ្ធិផលវិជ្ជមាន ក៏រាយការណ៍ជូនដល់សមត្ថកិច្ចមូលដ្ឋាន រួមទាំងក្រុមរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ភ្លាមៗ ។
ភ្លាមនោះរថយន្តពន្លត់អ្គីភ័យបាន២គ្រឿងបានចុះដល់កន្លែងកើតហេតុ និងធ្វើការបាញ់ទឹកអស់ទាំង២គ្រឿង តែម្តងបណ្តាលអោយអណ្តាតភ្លើងរលត់សូន្យសុងទៅវិញ ប៉ុន្តែមុនពេលដែលសមត្ថកិច្ចចុះទៅដល់លំនៅឋាន៣ខ្នងផ្ទះតូចត្រូវព្រះអគ្គីឡេបត្របាក់អស់ទាំងស្រុងទៅហើយ ។
ក្នុងការឆាបឆេះខាងលើនេះបានបណ្តាលអោយខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ រួមជាមួយម៉ូតូមួយគ្រឿងផងដែរ ។ ចំពោះមូលហេតុ សមត្ថកិច្ចសន្និដ្ឋានថា មកពីធុងហ្គាសរបស់ម្ចាស់ផ្ទះមានភាពចាស់រិចរិលជាហេតុធ្វើអោយងាយស្រួលផ្ទុះបង្កអោយមានជាអណ្តាតភ្លើងឆាបឆេះតែម្តងទៅ ៕


