MENU
ប៉ូលីសចរាចរណ៏ចាប់វ៉ៃខ្នោះជនជាតិទួគី ក្រោយបើករថយន្តក្នុងស្ថានភាពស្រវឹងបុករះរឺម៉ងកង់បី និង ស្លាកយីហោអាហារដ្ឋានកូរ៉េ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២០ ឧសភា ២០១៦, ០៩:៣៦ | ៣៤២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តព្រះសីហនុ៖ ជនបរទេសម្នាក់ជាជនជាតិទូគី ត្រូវបានកម្លាំងនគរបាលចរាចរណ៏ផ្លូវគោក ចាប់វ៉ៃខ្នោះ បញ្ជូនខ្លួនទៅកាន់ការិយាល័យចរាចរណ៏ភ្លាមៗដែរ បន្ទាប់ពីជនបរទេសរូបនោះ បានបើករថយន្តក្នុងស្ថានភាពស្រវឹង បុករះរឺម៉ងកង់បី និង ស្លាកយីហោអាហារដ្ឋានកូរ៉េហើយបានសម្តែងអាកប្បកិរិយាអសីលធម៏មកលើក្រុមប្រជាពលរដ្ឋ និង ភាគីជនរងគ្រោះ។ហេតុការណ៏នេះបានកើតឡើង នៅវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី១៩ឧសភានៅចំនុចមុខប៉ុស្តិ៍នគរបាលទេសចរណ៏ស្ថិតក្នុងក្រុមទី១៧ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

យោងតាមប្រភពពីលោក វរៈសេនីយ៍ឯកអ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលបានចុះអន្តរាគមន៏ដល់កន្លែងកើតហេតុ បានអោយដឹងថា នៅវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី១៩ឧសភានៅចំនុចមុខប៉ុស្តិ៍នគរបាលទេសចរណ៏ស្ថិតក្នុងក្រុមទី១៧ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចណ៏មួយកើតឡើង បង្ករឡើងដោយរថយន្តមួយគ្រឿង ម៉ាកស៊ីលីការពណ៏ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ  2A 4982 បើកបរដោយឈ្មោះAKMESE ALI ភេទ ប្រុស អាយុ៤១ឆ្នាំជនជាតិ ទូគី មានមុខរបរទេសចរណ៏ ក្នុងស្ថានភាពស្រវឹង បានបើកទៅបុករឺម៉ក កង់បីមួយគ្រឿង រងការខូចខាតមធ្យម រួចបន្តទៅបុកស្លាកយីហោអាហារដ្ឋានគូរ៉េ ទ្រេត ស្ទើនឹងដួលបង្ករអោយរថយន្តខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង ប៉ុន្តែពុំបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះទេ។ដោយសារតែក្រោយកើតហេតុជនបង្ករ មានអាគប្បកិរិយាអសីលធម៏ មិន គោរពច្បាប់ ពុំសហការណ៏ជាមួយសមត្ថកិច្ច ទើបសមត្ថកិច្ចសម្រេចចិត្តវ៉ៃខ្នោះបញ្ជូនខ្លួនមកកាន់ការិយាល័យ ដើម្បីអនុវត្តន៏ទៅតាមនិតិវិធីច្បាប់ ម្យ៉ាងវិញទៀតដើម្បីបញ្ជៀសនៅហេតុការណ៏ផ្សេងៗដែលអាចផ្តើមចេញពីកំហឹងរបស់ប្រជាពលរដ្ឋ។

 ដោយឡែក បើយោងតាមសាក្សីជាច្រើននៅកន្លែងកើតហេតុបានអះអាងដូចៗគ្នាថា នៅមុនកើតហេតុគេបានឃើញរថយន្តបង្ករមួយគ្រឿងនេះ បើកចុះបើកឡើងក្នុងល្បឿនមួយដ៏គ្រោះថ្នាក់ រហូតនៅវេលាកើតហេតុខណះពេល រថយន្តបើកចុះចំណោតក្នុងទិសដៅពីលិចមកកើត ស្រាប់តែរថយន្តរេចង្កូតមកឆ្វេងបុកម៉ូតូរឺម៉កកង់បីដែលចតចោល ហើយបានបន្តបុករះបង្គោលស្លាកយីហោ អាហារដ្ឋានគូរ៉េ ទ្រេតស្ទើដល់ដី បន្ទាប់មកម្ចាស់រថយន្តដែលជាជនជាតិទូគីនោះបានចេញពីរថយន្ត ស្រែកឡូឡា ស្រងេងស្រងាង ជាហេតុធ្វើអោយប្រជាពលរដ្ឋបានឃើញហេតុការណ៏ផ្ទុះកំហឹង ឡោមព័ទ្ឋជុំវិញ តែត្រូវបានសមត្ថកិច្ចមកធ្វើអន្តរាគមន៏ទាន់ពេលវេលា កុំអីប្រហែលអាចកើតជាអំពើហឹង្សា ដូចករណីជនជាតិចិនបុកមនុស្សស្លាប់កាលពីជាង១ឆ្នាំជាក់ជាពុំខាន។

Tags:
  • ប៉ូលីស
  • រថយន្ត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥