MENU
អ្នកតំណាងរាស្ត្របក្សប្រឆាំង ចំនួនពីររូបគ្រោងនឹង មិនចូលខ្លួនបំភ្លឺតាមដីកាកោះរបស់ តុលាការ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១៦ ឧសភា ២០១៦, ១៣:២៧ | ៥០៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃអយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បានកោះហៅឯកឧត្តមតុ វ៉ាន់ចាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកណ្ដាល ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១៦ខែឧសភា រីឯឯកឧត្តម ពិន រតនា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​បាត់ដំបង ឲ្យចូលបំភ្លឺនៅរសៀលថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៦ ក្នុងនាម​ជាជន​សង្ស័យ ពាក់​ព័ន្ធ​ករណីអំពើពេស្យាចារ ដែលមានអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជា​ជន​រង​គ្រោះ ។

ប៉ុន្តែកាលពីពេលកន្លងទៅ គណបក្សសង្គ្រោះជាតិ សម្រេចថា មិនអនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ​ទាំងពីររូប ចូលបំភ្លឺនោះទេ ដោយចាត់ទុកថាមិនត្រឹមត្រូវ ព្រោះពួកគេមានអភ័យឯកសិទ្ធិ ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ត្រូវបានដកស្រង់​សំដី​ដោយ​លោក​បាន​បញ្ជាក់​ថា ដីកាកោះរបស់អយ្យការ ជា​ដំណាក់​កាល​ស៊ើប​អង្កេតបឋមរបស់អយ្យការ មុននឹង​ដល់​ដំណាក់កាលចោទប្រកាន់ ឬ​តម្កល់​រឿង​ទុក​ឥត​ចាត់​កា(មាត្រា៤០ ក្រមនីតិវិធីព្រហ្មទណ្ឌ។

តាមច្បាប់រដ្ឋធម្មនុញ្ញមាត្រា៨០ ចែងថា អភ័យឯកសិទ្ធិសភា គឺគិតពីដំណាក់​កាល​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់ខ្លួន ឬ ឃុំខ្លួន (បទល្មើសមិនជាក់ស្តែង)។ ការ​កោះ​ហៅរបស់​ស្ថាប័ន​អយ្យ​ការ​លើ​បុគ្គល​ណាម្នាក់ គឺពុំមែនជាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន​នោះ​ទេ ៕⁠⁠⁠⁠

Tags:
  • បក្សប្រឆាំង
  • តុលាការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥