រាជធានីភ្នំពេញ ៖ សាកសពកីឡាករអុំទូក២នាក់ បានអណ្តែតឡើងហើយ ដោយសពម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតនៅក្បែរកោះរះ ស្ថិតក្នុងស្រុកល្វាឯម និងសពម្នាក់ទៀតត្រូវបានគេប្រទះឃើញអណ្តែតនៅម្តុំឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។
សាកសពត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលបានបាត់ខ្លួនក្នុងហេតុការណ៍កប៉ាល់ទេសចរណ៍វៀតណាម បុកជាមួយទូកប្រណាំងឈ្មោះរស្មីស្រីស្រស់ ដាញ់ទិព្វសែនជ័យ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នៅមុខព្រះបរមរាជវាំង។
ជនរងគ្រោះទាំង២នាក់ដែលបាត់ខ្លួន ទី១មានឈ្មោះ ឈឺន ចល អាយុ១៧ឆ្នាំនិងម្នាក់ទៀតមានឈ្មោះ សុខ ចាន់ចេស្តា អាយុ៣៥ឆ្នាំ ។ ទូក.ងខាងលើ បើកប៉ះជាមួយកាប៉ាល់ទេសចរណ៍ខណះពួកគេកំពុងហាត់សម ដើម្បីត្រៀមប្រកួតក្នុងពិធីបុណ្យអ៊ុំទូកខាងមុខ ៕